ភ្នំពេញៈ បន្ទាប់ពីអង្គភាពអគ្គិសនីខេត្តស្វាយរៀងមិនទទួលទូទាត់ក្រដាសប្រាក់រៀលពីអតិថិជន ឥឡូវនៅឯរាជធានីភ្នំពេញវិញ បែរជាលេចចេញនូវព័ត៌មានថ្មីស្រដៀងគ្នាគឺហាង YAKINIKU GARDEN SHIKI នៅចំកណ្ដាលក្រុងភ្នំពេញសោះមិនទូទាត់យកក្រដាសប្រាក់រៀល បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលជាអតិថិជន។
ហាងខាងលើនេះស្ថិតនៅផ្ទះលេខ២៤ ផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ អតិថិជនរបស់ខ្លួនបានចូលញាំស៊ុបអស់តម្លៃចំនួន២៩.៥០ដុល្លារ ប៉ុន្តែពេលប្រគល់ក្រដាសប្រាក់១០.០០០០រៀលបែរជាខាងម្ចាស់ហាងមិនព្រមទូទាត់ ក្លាយទៅជាអាជីវកម្មរើសអើងការទូទាត់ក្រដាសប្រាក់ទៅវិញ។
ករណីនេះគួរតែអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធធ្វើការសិក្សាជុំវិញបញ្ហាទាំងអស់នេះផងដើម្បីជាប្រយោជន៍លើកស្ទួយដល់រូបិយវត្ថុរបស់ជាតិ ពីព្រោះហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋសម័យទំនើបជើនលឿនកំពុងបង្ហោះលើបណ្ដាតទំនាក់ទំនងសង្គមផងដែរ៕
ដោយ៖ សុខ ខេមរា
ប្រភព៖ Facebook