អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯកឧត្តម ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ នឹងជួយការពារសុវត្ថិភាពដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់។ ប៉ុន្តែឯកឧត្តម បានបញ្ជាក់ថា បើសិនជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ ធ្វើខុស ពីតួរនាទីរបស់តំណាងរាស្ត្រ ក្រសួងមហាផ្ទៃ មិនអាចធានាសុវត្ថិភាពជូនតំណាងរាស្ត្របក្សប្រឆាំងទាំង នោះបានទេ។ ហើយមកដល់ពេលនេះស្ថាន ភាពសន្តិសុខនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ មិនមានបាតុកម្មអ្វីកើតឡើងទេ។ យុវជន៧មករា