អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល៖ ​ច្រាន​ចោល​ការសរសេររោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ដែល​ចែក​ចាយ​គ្មានប្រភពច្បាស់លាស់តាមបណ្ដាញសង្គមមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយរោគសញ្ញា​នៃ​ជំងឺ​កូវីដ–១៩ ដែល​កំពុង​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងទៀត​នាពេល​ថ្មីៗ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​ស្រី​ ឱ វណ្ណឌីន បាន​បញ្ជាក់ប្រាប់បណ្ដាញសារព័ត៍មានតាម​ប្រព័ន្ធ​សង្គម​តេឡេក្រាម ប្រឆាំងព័ត៍មានក្លែងក្លាយ ​ថា៖ ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការ​ច្រានចោល​នូវ​ការ​ផ្សព្វផ្សាយ​​រោគសញ្ញា​នៃ​ជំងឺ​កូវីដ–១៩ ទាំងនេះ ព្រោះគ្មានប្រភពច្បាស់លាស់នោះទេ ។

លោក​ស្រី​ ឱ វណ្ណឌីន ​បាន​បញ្ជាក់ឲ្យដឹងទៀតថា៖ ការផ្ញើសារ​តាម​បែប​សរសេរ​អក្សរ​លើ​រូបភាព Screenshot ពី​ទូរស័ព្ទ​អំពី​ការ​ចែកចាយ​ពី​រោគសញ្ញា​តៗ​គ្នានេះ ” ក្រសួង​សុខាភិបាល​ សុំ​ច្រាន​ចោល​នូវ​ការ​ផ្សាយ​នេះ​ ហើយ​សុំ​កុំ​ចែកចាយ​បន្ត ដែល​បន្ត​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រលំ ” ។

ជាមួយគ្នានេះ លោក​ស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​​ ក៏​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។

គួរ​បញ្ជាក់ដែរថា ការ​ផ្សព្វផ្សាយ​តៗ​គ្នា​អំពី​រោគសញ្ញា​នៃ​ជំងឺ​កូវីដ–១៩ នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក កើត​ឡើង​ម្ដង​ទៀត​នៅ​ក្នុង​ហ្វេសប៊ុក​ខ្មែរ​ ក្រោយ​មាន​ព្រឹត្តិការណ៍ “៣វិច្ឆិកា” ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print