មេបញ្ជាការ​កងទ័ព​ថៃ៖ ច្រានចោល​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ

ចែករំលែក៖

អន្តរជាតិ៖ លោក Narongphan Jittkaewtae មេបញ្ជាការកងទ័ពជើងគោកថៃ បន្ទាប់ពីត្រូវបានគេចោទសួរជុំវិញលទ្ធភាពធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី ខែវិច្ឆិកាថ្មីៗនេះ លោក បានច្រានចោលពីការធ្វើរដ្ឋប្រហារទម្លាក់លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដើម្បីស្ដារស្ថានការណ៍នយោបាយនៅក្នុងប្រទេស ខណៈដែលកំពុងជួបបញ្ហាជាច្រើន

បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍បាននិយាយថា មេបញ្ជាការកងទ័ពជើងគោកថៃរូបនេះ បានបញ្ជាក់ថា៖«​លទ្ធភាពស្ថិតនៅក្រោមសូន្យ​»​ លោក Narongphan បានបន្ថែម ដំណោះស្រាយនៃអស្ថិរភាពនយោបាយបច្ចុប្បន្ន គួរតែត្រូវបានដោះស្រាយដោយមធ្យោបាយនយោបាយជាជាងការធ្វើរដ្ឋប្រហារ លោក Narongphan បានបញ្ជាក់ទៀតថា ប្រសិនក្រុមបាតុករ និងមនុស្សផ្សេងទៀតផ្តោតលើដំណោះស្រាយ នោះគេនឹងរកឃើញវីធីមួយចំនួន ដែលត្រូវធ្វើហើយ

សូមជម្រាបថា មកទល់ពេលនេះ បាតុករថៃ នៅតែបន្តទាមទារឲ្យលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង​, ទាមទារធ្វើកំណែទម្រង់លើស្ថាប័នព្រះមហាក្សត្រ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ បើទោះបីជាមានការទាមទាជាច្រើនលើកក៏ដោយ ប៉ុន្តែលោក ប្រយុទ្ធនៅតែបន្តបដិសេធមិនចុះចេញដដែល ដោយសំអាងថា លោកនឹងមិនរត់គេចទៅណាឡើយ

គួរបញ្ជាក់ថា កន្លងមក ព្រះមហាក្សត្រថៃ មហា ជិរាលង្ករណ៍ ក៏ធ្លាប់បានមានព្រះបន្ទូលឲ្យគ្រប់ភាគីទាំងអស់ ដោះស្រាយបញ្ហាដោយការសម្របសម្រួល និងព្យាយាមស្វែងរកដំណោះស្រាយនៅក្នុងប្រទេស

ដោយឡែកបើតាមអ្នកតាមដានស្ថានការណ៍ថៃ នៅមុនរដ្ឋប្រហារឆ្នាំ២០១៤ លោកប្រយុទ្ធ ក៏ធ្លាប់បានសន្យារបែបនេះដែរ ប៉ុន្តែក្រោយមកលោក ក៏បានធ្វើរដ្ឋប្រហារម្លាក់លោកស្រី យីឡាក់ ស៊ីណាវ៉ាត់ និងក្លាយជានាយករដ្ឋមន្ត្រី​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print