មេបញ្ជាការ​កងទ័ព​ថៃ៖ ច្រានចោល​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ

ចែករំលែក៖

អន្តរជាតិ៖ លោក Narongphan Jittkaewtae មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ បន្ទាប់ពីត្រូវបាន​គេ​ចោទសួរ​ជុំវិញ​លទ្ធភាព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពីថ្ងៃទី​៩ ខែវិច្ឆិកាថ្មីៗនេះ លោក បាន​ច្រានចោល​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស ខណៈដែល​កំពុង​ជួប​បញ្ហា​ជាច្រើន​។

បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ បាននិយាយថា មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃរូបនេះ បានបញ្ជាក់ថា៖«​លទ្ធភាព​ស្ថិតនៅក្រោម​សូន្យ​»​។ លោក Narongphan បាន​បន្ថែម ដំណោះស្រាយ​នៃ​អស្ថិរភាព​នយោបាយ​បច្ចុប្បន្ន គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​មធ្យោបាយ​នយោបាយ​ជាជាង​ការធ្វើ​រដ្ឋប្រហារ​។ លោក Narongphan បាន​បញ្ជាក់ទៀតថា ប្រសិន​ក្រុមបាតុករ និង​មនុស្ស​ផ្សេងទៀតផ្តោតលើ​ដំណោះស្រាយ នោះគេ​នឹង​រកឃើញ​វី​ធី​មួយចំនួន ដែល​ត្រូវធ្វើ​ហើយ​។

សូមជម្រាបថា មកទល់ពេលនេះ បាតុករ​ថៃ នៅតែ​បន្ត​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង​, ទាមទារ​ធ្វើកំណែទម្រង់​លើ​ស្ថាប័ន​ព្រះមហាក្សត្រ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ បើទោះបីជា​មានការ​ទាមទា​រ​ជាច្រើនលើក​ក៏ដោយ ប៉ុន្តែ​លោក ប្រយុទ្ធនៅតែ​បន្ត​បដិសេធ​មិន​ចុះចេញ​ដដែល ដោយ​សំអាងថា លោក​នឹងមិន​រត់គេច​ទៅណា​ឡើយ​។

គួរបញ្ជាក់ថា កន្លងមក ព្រះមហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ ក៏​ធ្លាប់បាន​មាន​ព្រះបន្ទូល​ឲ្យ​គ្រប់ភាគី​ទាំងអស់ ដោះស្រាយ​បញ្ហា​ដោយ​ការសម្របសម្រួល និង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​នៅក្នុង​ប្រទេស

ដោយឡែកបើតាម​អ្នកតាមដាន​ស្ថានការណ៍​ថៃ នៅមុន​រដ្ឋប្រហារ​ឆ្នាំ​២០១៤ លោក​ប្រយុទ្ធ ក៏​ធ្លាប់បាន​សន្យារ​បែបនេះ​ដែរ ប៉ុន្តែ​ក្រោយមកលោក ក៏បាន​ធ្វើ​រដ្ឋប្រហារ​ទ​ម្លា​ក់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ និង​ក្លាយជា​នាយករដ្ឋមន្ត្រី​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print