​ស្ថានីយ​ប្រេងមួយកន្លែងស្ថិត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ កំពុងសាងសង់​គ្មាន​ច្បាប់​អនុញ្ញាតិ

ចែករំលែក៖

ខេត្តតាកែវ ៖ បើយោងតាមសេ​ក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ បានឲ្យដឹងថា ស្ថានីយ​ប្រេង​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោងខេត្តតាកែវ កំពុង​តែ​លួច​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ហើយនៅពេលដែលក្រុមអ្នកសារព័ត៍មានចុះទៅសាកសួរពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ម្ចាស់​ទីតាំង​ស្ថានីយ​ប្រេង​ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ដោយ​គ្រាន់តែអះអាង​ថា មានការ​អីទៅ​សួរលោក​អ៊ុ​ក សំនាងប្រធាន​មណ្ឌលកុមារ​នៃ​ក្ដី​សង្ឃឹម​ស្រុក​ព្រៃកប្បាស ទៅ ព្រោះ​គាត់​ធ្វើ​អ្វី​តាមតែ​លោក អ៊ុ​ក សំនាង ជាអ្នកបញ្ជា​នោះទេ​។

សេចក្ដីរាយការណ៍​ខាងលើ​ បាន​បញ្ជាក់​ទៀត​ថា ការ​លួច​សាងសង់​ស្ថានីយ​ប្រេង​ខាងលើ ត្រូវ​បាន​បែកធ្លាយ​ថាគ្មាន​ច្បាប់

ភ្លាមៗ​អាជ្ញាធរ​ស្រុក​ ក៏​បាន​ដាក់​កម្លាំង​ចម្រុះ​ចុះ​ទៅហាមឃាត់ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​រត់ការ​ច្បាប់​ឡើងវិញ ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ទើប​ឲ្យ​សាងសង់​បន្ត​ទៀត​។

ពាក់ព័ន្ធ​នឹងបញ្ហានេះដែរ ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពីលោក អ៊ុ​ក សំនាង ប្រធាន​មណ្ឌលកុមារ​នៃ​ក្ដី​សង្ឃឹម​ស្រុក​ព្រៃកប្បាសបាន​ទេ ព្រោះគ្មាន​លេខ​ទូរស័ព្ទ​។

ដោយឡែកជុំវិញរឿងនេះដែរ ​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង បានបញ្ជាក់ថា លោក​ពិតជា​បាន​ដាក់​កម្លាំង​ចុះ​ទៅ​ហាមឃាត់​ការ​សាងសង់​ស្ថានីយ​ប្រេង​ខាងលើ​មែន គឺ​ដោយសារ​តែ​ការ​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាតិ​នោះ​ទេ ។ បន្ថែមពីនេះ លោកអភិបាលស្រុក​សំរោងរូបនេះ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​កម្លាំង​លោក​ចុះ​ទៅ​ហាមឃាត់​នោះ ស្រាប់តែ​លោក អ៊ុ​ក សំនាង ចេញ​មុខ​មក​អន្តរាគមន៍​ដោយ​សុំ​សាងសង់​បន្ត តែ​លោក​បដិសេធ​ដោយ​មុនតម្រូវ​ឲ្យមាននច្បាប់ ឬ​ក៏​មានការ​ឯកភាព​ពី​ថ្នាក់លើ​មក ទើប​លោក​អនុញ្ញាតិ​ឱ្យ​សាងសង់​បន្ត​ទៀត​។

ជាមួយគ្នានេះ លោក កេ​ត ម៉ៅ បាន​សង្កត់ធ្ងន់​ថា ថ្នាក់លើ ក៏ដូច​ជា៖ ​មន្ទីរ​ជំនាញ មាន​មន្ទីរ​សុរិយោដី​នគរូប​នីយកម្ម និង​សំណង់ មន្ទីរ​រ៉ែ និង​ថាមពល និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​។

គួរបញ្ជាក់ថា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តតាកែវ លោក ផេង វុ​ធ ក៏បានអះអាងដែរ​ថា រាល់​ការ​បើក​ស្ថានីយ​​លក់​ប្រេង ម្ចាស់​ស្ថានីយ​ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាតិ​ដល់​ក្រសួង​រ៉ែ និង​ថាមពល​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print