លោក សួស យ៉ារ៉ា ក្រោយឆ្លងកូវីដ១៩ ពេលនេះបង្ហាញ​ពីសុខភាពរបស់​ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បើតាមបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់លោក សួស យ៉ារ៉ា សមាជិក​រដ្ឋសភា ដែលបាន​ឆ្លងកូវីដ១៩ ក្នុង​ព្រឹត្តិការណ៍៣វិច្ឆិកា កាលពីថ្ងៃពុធទី១១ ខែវិច្ឆិកាម្សិលមិញនេះថា ក្រោមការយកចិត្តទុកដាក់​ពីក្រុមគ្រូពេទ្យ ស្ថានភាពសុខភាព​លោក​គឺនៅ​ជាធម្មតាទេ មិនទាន់​មានការវិវឌ្ឍណាមួយ​គួរឱ្យ​ព្រួយបារម្ភឡើយ។

លោក សួស យ៉ារ៉ា តំណាងរាស្ត្ររូបនេះ បានបន្តទៀតថា លោកបានអនុវត្តចត្តាឡឺស័កយ៉ាងមុឺងម៉ាត់​ ដោយមិនដូចការបំផ្លេីសថា លោកបានទៅចូលរួមទិវាបុណ្យឯករាជ្យ​ឫទីណាផ្សេងៗឡេីយ។ លោក សួស យ៉ារ៉ា បានអំពាវនាវដោយកុំយក ជំងឺកូវីដ១៩ ជាល្បែងនយោបាយ​ ឫភូតកុហក​ ឫប្រឌិតដេីម្បីបំភ័យសាធារណ:ជន។

ក្នុងបណ្តាញទំនាក់ទំនងសង្គមខាងលើ លោក សួស យ៉ារ៉ា អំពាវនាវដល់ ប្រជាពលរដ្ឋប្រជាជនទាំងអស់ គោរពតាមបទបញ្ជារបស់ក្រសួងសុខាភិបាល​ ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ លោកក៏បានស្នើដល់ ថ្នាក់ដឹកនាំ​ មន្ត្រី​ និងប្រជាជនរួមសាមគ្គីគ្នាអនុវត្តវិធានការក្រសួងសុខាភិបាល ដើម្បីយកឈ្នះព្រឹត្តិការណ៍​៣វិច្ឆិការនេះ​ ដោយ​មិនមានការឆ្លងទៅសហគមន៍។​

ឆ្លៀតនាឱកាសនោះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ ការយកចិត្តទុកដាក់ពីបណ្តាមិត្តអង្គទូត និងមិត្តអន្តរជាតិទាំងឡាយ​ ពិសេសស្ថានទូតចិនដែលបានផ្ញេីរសំភារ:សំខាន់ៗ​សម្រាប់ថែរក្សាសុខភាព និងអរគុណមិត្ត​ និងញាតិគ្រប់គ្នា ដែលបានផ្តល់សារលេីកទឹកចិត្ត​ផែរ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ត្រូវបានរកឃើញឆ្លងវីរុសកូវីដ១៩។

តំណាងរាស្ដ្ររូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «មេរោគ​ COVID-19 ជាមេរោគរាតត្បាតសកល​ សូមកុំយកវាធ្វេីជាល្បែងនយោបាយ​ ឫភូតកុហក​ ឫប្រឌិតដេីម្បីបំភ័យសាធារណ:ជន ត្រូវប្រុងប្រយ័ត្នបំផុតមេរោគ​ COVID-19 អាចឆ្លងតាមខ្យល់ក្នុងបន្ទប់ម៉ាសុីនត្រជាក់​ ដែលពុំមានលំហគ្រប់គ្រាន់​ ដូច្នេះគ្រប់គ្នាត្រូវពាក់ម៉ាស់ដាច់ខាត»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print