អាជ្ញាធរផ្តល់លំនៅឋានថ្មីដល់ប្រជាពលរដ្ឋ១៦គ្រួសារដែលរស់នៅលើប្រឡាយមេក្នុងភូមិជម្ពូវ័ន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកា នេះអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានដឹកនាំក្រុមការងារចុះពិភាក្សាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដែលសង់ផ្ទះរស់នៅលើប្រឡាយមេមួយខ្សែស្ថិតនៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងកិច្ចពិភាក្សាគ្នានោះប្រជាពលរដ្ឋទាំង១៦គ្រួសារមានការរីករាយយ៉ាងក្រៃលែងដែលអាជ្ញាធរយកចិត្តទុកដាក់និងដឹងពីទុក្ខលំបាករបស់ពួកគាត់ ។
ការដោះដូរលំនៅឋានខាងលើ ដោយសារតែកន្លែងដែលប្រជាពលរដ្ឋរស់នៅសព្វថ្ងៃគឺជាប្រឡាយមេដែលត្រូវរំដោះទឹកការពារការជន់លិចក្នុងមូលដ្ឋាន និងត្រូវបើកប្រឡាយខាងលើឡើងវិញ។ ដូច្នេះដោយអាជ្ញាធរមើលឃើញនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ទើបសម្រេចចិត្តស្នើសុំទីតាំងថ្មីដែលនៅជាប់ក្បែរនោះឲ្យប្រជាពលរដ្ឋរស់នៅជាថ្នូរនិឹងការសុំបើកប្រឡាយមេមួយខ្សែនេះឡើងវិញ។

ដូច្នេះអាជ្ញាធរសំណូមពរស្នើសុំឲ្យប្រជាពលរដ្ឋមេត្តាជួយសហការទាំងអស់គ្នាដើម្បីពន្លឿនក្នុងការប្តូរទៅរស់នៅទីតាំងថ្មី៕ដោយ៖​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print