ពិតជាមិនធម្មតាមែន៖ លោកអ្នកអាចជិះ​ឧទ្ធម្ភាគចក្រ​មើល​ប្រសាទអង្គរវត្ត ត្រឹម៨នាទី​ តើត្រូវ​ចាយ​លុយ​អស់​ប៉ុន្មាន?

ចែករំលែក៖

ខេត្តសៀមរាប៖តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ​​មួយដ៏អស្ចារ្យកាត់ថ្លៃមិនបានរបស់ប្រទេសកម្ពុជា គឺខេត្តសៀមរាប ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនលាននាក់ឲ្យទៅទស្សនារៀងរាល់ឆ្នាំ។ ដោយការកម្សាន្តនៅខេត្តសៀមរាបមួយនេះ គឺមានច្រើនមធ្យោបាយ​​ដូចជា៖ ការធ្វើដំណើរថ្មើរជើង ការជិះកង់ម៉ូតូ ការជិះរថយន្ត ការជិះទូក​​ ជាដើម។ យ៉ាងណាមិញ ការគយគន់ទីក្រុងដ៏ស្រស់ស្អាត​​ពីលើអាកាសប្រហែល​​ជាបទពិសោធន៍​​ថ្មីប្លែកមួយបែបសម្រាប់មនុស្សមួយចំនួន តែមិនសម្រាប់មនុស្សទូទៅឡើយ ព្រោះ​​​មធ្យោបាយកម្សាន្ត​​បែបនេះមានតម្លៃថ្លៃគួរសមណាស់ដែរ។

ដោយឡែកបើលោកអ្នកចង់ធ្វើដំណើរកម្សាន្តពីលើអាកាសនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ​​ដ៏អស្ចារ្យមួយនេះ តាមរយៈឧទ្ធម្ភាគចក្រតើយើងត្រូវចំណាយលុយអស់ប៉ុន្មានដែរ?

ជាក់ស្តែងបើយោងតាមវិបសាយទេសចរណ៍មួយដែលមានឈ្មោះថា HelicopersCambodia បានឲ្យដឹងថា ជាទូទៅ តម្លៃនៃការជិះឧទ្ធម្ភាគចក្របែងចែកទៅតាម​​រយៈពេលដែល​​ភ្ញៀវជិះ។

តោះចង់ដឹងពីតម្លៃក្នុងមនុស្សម្នាក់ចែកចេញជា ដូចខាងក្រោម៖

ទី១ រយៈពេលនាទី តម្លៃ១០០ដុល្លារ (ទស្សនាបាន​​កន្លែងគឺប្រាសាទអង្គរវត្ត)

ទី២ រយៈពេល១៤នាទី តម្លៃ១៦៥ដុល្លារ (ទស្សនាបានកន្លែង)

ទី៣ រយៈពេល​​២០នាទី តម្លៃ២៤០ដុល្លារ (ទស្សនាបានកន្លែង)

ទី៤ រយៈពេល៣០នាទី តម្លៃ៣៥០ដុល្លារ (ទស្សនាបានកន្លែង)៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print