ភ្នំពេញៈ លោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមន្រ្តីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអញ្ជើញ ចុះពិនិត្យស្ថានភាពទីតាំងផ្លូវបីខ្សែ មានផ្លូវចូលវត្តសែនសុខ(ចាប់ពីផ្លូវលេខ១០១៩ ជិតដល់ផ្សារសែនសុខ) សង្កាត់ឃ្មួញ ផ្លូវ ២៨គ្រួសារ(ចាប់ពីផ្លូវលេខ១០១៩ ដល់ផ្លូវលេខ២០១១) សង្កាត់ភ្នំពេញថ្មី និងផ្លូវចូលវត្តវង្គដ្ឋបុរី(ចាប់ពីវិថីសហព័ន្ធរុស្សីុ ដល់ផ្លូវលេខ២០០២) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីសឹក្សាផលប៉ះពាល់ក្នុងការជួសជុលស្ថាបនាចាក់បេតុងសម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសការកកស្ទះចរាចរ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ៕
...
ដោយ៖ សុខ ខេមរា