មនុស្សយ៉ាងតិច៣៩នាក់បានស្ថិតនៅក្រោមគំនរបាក់បែក បន្ទាប់ពីហេតុការណ៍ផ្ទុះហ្គាសមួយកន្លែងបណ្តាលឲ្យបាក់អគារដេផាតមែន កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោងនៅទីក្រុងមូស្គូ ។
ប៉ូលិសរុស្ស៊ីបានបញ្ជាក់ថា មនុស្សរហូតដល់៣៩នាក់បានស្ថិតនៅក្រោមគំនរបាក់បែក ក្រោយហេតុការណ៍ផ្ទុះហ្គាស់នៅទីតាំងមួយកន្លែងក្នុងទីក្រុង Yaroslavl ចម្ងាយ២៥០គីឡូម៉ែត្រ ភាគឦសានទីក្រុងមូស្គូ ។
ប្រភពបន្តថា ហេតុការណ៍ផ្ទុះនេះមិនបណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះទ្រង់ទ្រាយធំនោះឡើយ ប៉ុន្តែវាបានបណ្តាលឲ្យមានការបាក់អគារ និងធ្វើឲ្យមនុស្ស៣៩នាក់ជាប់គាំងនៅក្រោមអគារបាក់បែក ។ ក្រុមជួយសង្គ្រោះបាននិងកំពុងជួយអ្នករងគ្រោះដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។
អាជ្ញាធររុស្ស៊ីបានប្រកាសឲ្យពលរដ្ឋរស់នៅក្នុងតំបន់កើតហេតុប្រុងប្រយ័ត្ន ខ្លាចកើតមានការបាក់អគារបែបនេះជាយថាហេតុ ។ ប្រភពមិនបានបញ្ជាក់ទេថា តើមូលហេតុអ្វីបានបង្កឲ្យមានហេតុការណ៍នេះកើតឡើង និងមានមនុស្សប៉ុន្មាននាក់បានបាត់បង់ជីវិតឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត