ប្រដាល់មានមជ្ឈមណ្ឌលសម្រាប់ហ្វឹកហ្វឺនយុវជនថ្នាលហើយ

ចែករំលែក៖

ភ្នំពេញ​៖ ​ក្រោយពីសហព័ន្ធកីឡាប្រដាល់កម្ពុជា បានចុះអនុស្សរណយោគយល់គ្នា​ជាមួយអង្គការអារុណរះ ដោយបានឯកភាពគ្នា កសាង​មជ្ឈមណ្ឌល​សម្រាប់​ហ្វឹកហាត់​កីឡាប្រដាល់​ សម្រាប់យុវជនថ្នាល់បន្តវេន ឆ្ពោះទៅឆ្នាំ២០២៣ ភាគីទាំង២ក៏បានឈានដល់ការអនុវត្តន៍កិច្ចការងា របស់ ដោយចាប់បញ្ចុះបឋមសិលា​នា​ព្រឹក​ថ្ងៃទី​១៤ខែ​កុម្ភៈឆ្នាំ​២០១៦លើ​ផ្ទៃដី​ទំ​ហ៊ំ​៣៥​ម៉ែត្រ គុណ ៥០​ម៉ែត្រក្នុងបរិវេណម​ជ្ឈ​ម​ណ្ឌ​អង្គការ​អា​រុណ​រះ។​

អ្នកកស្រី Geraldine Cox ប្រធានអង្គការអារុណរះមានប្រសាសន៍ថាមជ្ឈមណ្ឌលនេះសាងសង់ឡើង មិនមែនសម្រាប់តែកុមារនៅក្នុងមណ្ឌលអារុណរះ និង កុមារដែលរស់នៅក្បែរមណ្ឌលនេះប៉ុណ្ណោះទេប៉ុន្តែវាជាមជ្ឈមណ្ឌមួយដើរតួនាទីក្នុងការបណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេងសម្រាប់ត្រៀម SEA Games លើកទី៣២ឆ្នាំ២០២៣ក្នុងខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រមទាំងជាមជ្ឈមណ្ឌលមួយសម្រាប់​ជួយ​ព្យាបាល​ជម្ងឺ​ផ្លូវ​អារម្មណ៍​ដល់​កុមារ​ដែល ត្រូវគេ​បោះបង់ចោលផងដែរ ។

លោក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​មានប្រសាសន៍​ថា ខ្ញុំសង្ឃឹមនិងជឿជាក់ថា​មជ្ឈមណ្ឌល​ហ្វឹកហ្វឹ​ន​កីឡាប្រដាល់​មនុស្ស​ជំនាន់​ថ្មី​នេះ​ អាច​ជួយ​ដល់​កុមារ​ដែល​ចង់ចាប់យក​អាជីព​ប្រដាល់បានដោយពិតប្រាកដ ។ ពីព្រោះទីមាន​គ្រូបង្វឹក​ល្អៗ​អ្នក​អប់រំ​ដែលមាន​សមត្ថភាពខ្ពស់​ដើម្បីជួយកុមារ​ឲ្យ​ក្លាយជា​អ្នក​ប្រដាល់ និង ជម្រុញ​ពួកគេ​តាមរយៈ​សកម្មភាពកីឡាប្រដាល់​ឲ្យ​​ជោគជ័យ​ ។

លោកបានបន្តទៀតថា មជ្ឈមណ្ឌលនេះសហព័ន្ធបានគ្រោងចំណាយថវិកាប្រមាណ៥០.០០០ដុល្លារដើម្បីកសាងប្រកបដោយស្តងដានិងគុណភាពខ្ពស់ ព្រមទាំងបានរៀបចចំបំពាក់ឧបករណ៍បច្ចែកទេសគ្រប់គ្រាន់។

​លោកស៊ាន បូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍លើកឡើងថា ដំណើរការសាងសង “មជ្ឈមណ្ឌលហ្វឹកហាត់កីឡាប្រដាល់យុវជនជំនាន់ថ្មី” គឺជាសញ្ញានៃការចេញដំណើរទៅមុខរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាក្នុងការកសាងអ្នកប្រដាល់វ័យក្មេងដែលជាថ្នាលសម្រាប់បន្តវេន និង ត្រៀមខ្លួនលក្ខណៈសម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

12743839_955323654516537_1674846346324351545_n

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print