លោកបៃឌិន​ អំពាវនាវឲ្យធ្វើសកម្មភាពបន្ទាន់ប្រឆាំងកូវីដ​១៩

ចែករំលែក៖

លោក ចូបៃឌិន ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក បានអំពាវនាវដល់ប្រធានាធិបតីបច្ចុប្បន្ន​លោក​ដូណាល់ ត្រាំ​ត្រូវតែមានវិធានការជាបន្ទាន់​ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ យ៉ាងមានប្រសិទ្ធភាពបំផុត​។
កាលពីថ្ងៃទី​១៣ខែវិច្ឆិកា​លោកបៃឌិន​បានជួបជាមួយក្រុមការងារប្រឆាំងកូវីដ​១៩ ហើយបញ្ជាក់ថាតាមអ្វីដែលទទួលបាន រដ្ឋាភិបាល​បច្ចុប្បន្ន ត្រូវតែមានសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ នៅអាមេរិក។ លោកបៃឌិនអំពាវនាវឲ្យពលរដ្ឋអាមេរិក ពាក់ម៉ាស់ការពារ រក្សាគម្លាត និងលាងដៃ​ឲ្យបានច្រើន​…។
លោកបៃឌិនបន្តទៀតថា​«កូវីដ​១៩ ឆ្លងយ៉ាងខ្លាំង ហើយរដ្ឋាភិបាលបច្ចុប្បន្ន មិនមានសកម្មភាពទប់ស្កាត់បន្ទាន់នោះឡើយ​ ។ នៅថ្ងៃនេះយើងសូម​ អំពាវនាវដល់ពលរដ្ឋអាមេរិក ទាំងអស់​ មិនថារស់នៅទីណានោះឡើយ​ គាំទ្រគណបក្សណាឡើយ​គឺត្រូវតែអនុវត្ត ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩​ឲ្យបានល្អបំផុត ក្នុងនោះមាន ពាក់ម៉ាស់ លាងដៃ និងគម្លាតសង្គម​»។
ការអំពាវនាវរបស់លោកបៃឌិន​កើតឡើងក្នុងពេលដែលការឆ្លងកូវីដ​១៩ នៅអាមេរិក កើតឡើងខ្ពស់បំផុត។ មកដល់ថ្ងៃទី​១៤ខែវិច្ឆិកា (ម៉ោងកម្ពុជា)អាមេរិក​មានករណីឆ្លងកូវីដ​១៩ កើនឡើងជាង​១១លាននាក់ហើយ ​និងស្លាប់ កើនឡើង ២៤៩.៩៧៥នាក់។
ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក មានដល់ទៅ ១៨៣.៥២៧នាក់ និងស្លាប់ ១៣៩៥នាក់ នៅក្នុងរយៈពេលដូចគ្នា៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print