ភ្នំពេញ៖ មជ្ឈដ្ឋានពីប្រជាពលរដ្ឋបានលើកឡើងថា ដោយសារតែលុយ ភាពមានបាន ធ្វើឱ្យមនុស្សបាត់បង់ មនោសញ្ចេតនា ស្រឡាញ់ រាប់អានគ្នា សូម្បីតែបងប្អូនបង្កើតរួមផ្ទៃម្តាយតែមួយ ក៏ហ៊ានរកសុីបំពានក្បត់គ្នា ឈានដល់ប្តឹងបងស្រីខ្លួនឯងបង្កើតចាប់ដាក់គុក ដែលធ្វើអោយសីលធម៍សង្គមត្រូវបានធ្លាក់ចុះ។
ជាក់ស្តែងបែកធ្លាយរឿង លោកស្រី ទ្រី ដាណា ដែលគ្មានគិតពីបុណ្យបាប ដល់ថ្នាក់ប្តឹងបងស្រីរបស់ខ្លួនចាប់ដាក់គុក គឺដើមហេតុ លោកស្រី ទ្រី ដាណា បានយកប្រេន(MNk) របស់ផលិតផលបងស្រីទៅបញ្ជីកម្មសិទ្ធបញ្ញា នៅក្រសួងពាណិជ្ជកម្ម ។ នេះបើយោងតាមផេកមួយឈ្មោះM Manika online shop បានបង្ហោះ។
សូមបញ្ជាក់ថា៖ ផេកមួយដែលមានឈ្មោះថា M Manika online shop អាចជាផេករបស់អ្នកស្រី ទ្រី សុផានិត បានសរសេរយ៉ាងដូច្នេះថា ៖ នាខ្ញុំទ្រី សុផានិត សូមធ្វើការបកស្រាយលាតត្រដាង ការពិតនិងភ័ស្តុតាងខ្លះ អោយកាន់តែច្បាស់អំពីការឡាយរបស់នាងខ្ញុំ កាលពីយប់ម្សិលមិញពាក់ព័ន្ធទ្រី ដាណា ដែលបានធ្វើការបកស្រាយក្នុងបណ្ដាញសង្គមជាសាធារណៈ ស្ត្រីនោះបានទទួលស្គាល់ថាប្រេន (MNK ) នេះជារបស់នាងខ្ញុំទ្រី សុផានិត ហើយថែមទាំងនិយាយថាមិនបានប៉ះពាល់មែន (MNK ) នេះទេ តែផ្ទុយទៅវិញ ទ្រី ដាណា បានធ្វើទាំងបំពាន ហើយទៅចុះបញ្ជីកម្មសិទ្ធិបញ្ញាប្រេន(MNK) របស់នាងខ្ញុំ ទាំងដែលនាងខ្ញុំមិនដឹងទាល់តែសោះ ព្រោះថាពេលដែលមានខ្ញុំទៅចុះបញ្ជី ខាងក្រសួងបានបដិសេធនាងខ្ញុំ ហើយខាងក្រសួងពាណិជ្ជកម្មបានប្រាប់ថា មានអ្នកចុះបញ្ជីប្រេន (MNK ) នេះរួចទៅហើយឈ្មោះទ្រី ដាណា។ កន្លងមកស្ត្រីនេះបានគំរាមតំណាងចែកចាយរបស់នាងខ្ញុំជាបន្តបន្ទាប់ មិនឱ្យលក់ប្រេន (MNK)នេះទេ។ គឺជាមូលហេតុ ក្រោយមកថែមទាំងធ្វើលិខិតជូនដំណឹងដោយខ្លួនឯងជាផ្លូវការ ឱ្យចាប់តំណាងចែកចាយរបស់នាងខ្ញុំ ស៊ីញ៉េលើលិខិតនិងទៀត និងប្រាប់ឲ្យតំណាងចែកចាយនាងខ្ញុំ លក់អោយអស់ក្នុងរយៈពេល ២០ថ្ងៃ បើលក់មិនអស់ទេ នឹងចុះចាប់ប្រេន ទូទាំង ២៥ខេត្តក្រុង។ អ្នកស្រីលើកឡើងថា៖ មូលហេតុទាំងនេះហើយដែលធ្វើឲ្យនាងខ្ញុំខឹង នាងខ្ញុំស្រី សុផានិត បានភ័ស្តុតាងបង្ហាញជូនដូចខាងក្រោម សូមបងប្អូនមហាជនទាំងអស់ជួយពិចារណាផង ។ សូមអរគុណ
ទីបំផុត ! តុលាការសម្រេចឲ្យសមត្ថកិច្ចប្រគល់លោកស្រី ទ្រី សុផានិត ទៅក្រុមគ្រួសារវិញដើម្បីព្យាបាលជំងឺ បន្ទាប់ពីចៅក្រមចេញដីកានាំខ្លួនទាំងជនត្រូវចោទ មានជម្ងឺ កូនខ្ចី៤ខែ រងនូវការរិៈគន់ពេញៗមាត់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនោះ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចយល់ព្រមឲ្យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់លោកស្រី ទ្រី សុផានិត ដែលជាអ្នកលក់ផលិតផលអនឡាញម្នាក់ ទៅក្រុមគ្រួសារវិញដើម្បីពិនិត្យព្យាបាលជំងឺ ទើបបន្ដនីតិវិធីរបស់តុលាការនៅពេលក្រោយ បន្ទាប់ពីលោកស្រីជាសះស្បើយ។
សូមបញ្ជាក់ថា៖ លោកស្រី ទ្រី ដាណា បានធ្វើបុណ្យ ដាក់ទាន ជួយសង្គម ជួយជនក្រីក្រ បានបង្ហាញពីសន្តានចិត្តបរិសុទ្ធ ចិត្តសប្បុរសធម៍ ចុងក្រោយបានប្រជាពលរដ្ឋដឹងថា ចិត្តដាច់ និងឃោឃៅបំផុតប្តឹងបងស្រីរបស់ខ្លួន ស្មើនឹងម្តាយចាប់ដាក់គុក ៕