ខេត្តស្វាយរៀងៈ ប្រជាពលរដ្ឋដែលមានទៅលំនៅក្បែច្រករបៀងព្រំដែនសំយ៉ោងស្ថិតក្នុងឃុំសំយ៉ោងស្រុកកំពង់រោរទ៏ខេត្តស្វាយរៀងបានធ្វើការរិះគន់ទៅលើស្ថាប័នពាក់ពន្ធ័ជាពិសេសសមត្ថកិច្ចកាំកុងត្រូលដែលបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញបានដឹកបន្លែផ្លែឈើរសង្ស័យុខូចគុណភាពនិងមានជាតិគីមីតាមម៉ូតូរឺំម៉កជារៀងរាល់ថ្ងៃខណះមិនដែលឃើញមន្ត្រីណាម្នាក់ត្រួួតពិនិត្យសោះឡើយ។
ប្រជាពលរដ្ឋក៏ដាក់ការសង្ស័យទៅលើសមត្ថកិច្ចដែលពាក់ពន្ធ័មានដូចជានគរបាលវរៈព្រំដែនទាហានវរៈព្រំដែនអ្នកយកភាស៊ីមន្ត្រីកាំកុងត្រូលដែលបណ្ដោយឲ្យទំនិញគ្មានគុណភាពនិងមានជាតិគីមីហូរចូលតាមច្រករបៀងនេះចាំយកលុយពីអ្នកដឹកទំនិញគ្រប់ប្រភេទហើយមិនបានចុះមកពិនិត្យថាតើទំនិញទាំងនោះមានគុណភាពឬគ្មានគុណភាពនោះឡើយ។
ប្រភពបន្តថាដោយនៅក្បែរច្រករបៀងព្រំដែននេះគឺឃើញមានតូបប្រក់ស្លឹកមួយដែលគេតែងតែហៅថា កុងត្រូលជជុះរបស់សមត្ថកិច្ចកាំកង់ត្រូលដែលមានឈ្មោះ វុធ ជាប្រធានស្នាក់ការច្រកព្រំដែនអន្តរជាតិព្រៃវល្ល័ដាក់ជាប្រចាំសំរាប់យកលុយពីក្រុមឈ្មួញដឹកទំនិញមិនថាម៉ូតូឬក៏រថយន្តនោះឡើយ។
ប៉ុន្តែអ្វីដែលមានការងឿយឆ្ងល់របស់ប្រជាពលរដ្ឋនោះគឺគេឃើញមានបុរសស្លៀកពាក់ជាស៊ីវិលម្នាក់អង្គុយចាំយកលុយពីឈ្មួញទៅវិញខណះមិនដែលមានវត្តមានសមត្ថកិច្ចកាំកុងត្រូូលមកពិនិត្យបន្លែផ្លែឈើរនោះទេ។
ជាក់ស្ដែងកាលកន្លមកនេះមានទំនិញគ្រប់ប្រភេទសាច់គោ សាច់ជ្រូកសង្ស័យខូចគុណភាព ដែលក្រុមឈ្មួញឈ្មួញទុច្ចរិតលួចដឹកតាម រថយន្តក្រុង នាំចូលពីប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃចាប់ ជាប្រភេទទំនិញដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែល។
ប្រជាពលរដ្ឋសុំណូមពរដល់អាជ្ញាធរខេត្តក៏ដូចជាសមត្ថកិច្ចដែលពាក់ពន្ថ័មេត្តាទប់ស្កាត់ឬពិនិត្យទំនិញដែលក្រុមឈ្មួញដឹកតាមម៉ូតូរឺម៉កនៅច្រករបៀងព្រំដែនមួយនេះផងព្រោះពួកគាត់មិនដឹងថារាល់ទំនិញបន្លែផ្លែឈើរត្រីសាច់មានជាតិគីមីឬក៏គ្មានជាពិសេសប៉ះពាល់សុខភាពពួកគាត់អ្វីនោះទេដោយគ្រាន់បានត្រឹមតែទិញរបស់ទាំងនោះពីផ្សារយកមកហូបប្រចាំថ្ងៃតែប៉ុណ្ណោះ។
ពាក់ពន្ធ័និងករណីនេះនគរដ្រេហ្គនមិនអាចទំនាក់ទំនងទៅលើលោកប្រធានស្នាក់ការកាំកុងត្រូលព្រៃវល្ល័ត្របាននោះទេនៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ នេះដោយទូរសព្ទ័ជាប់រវល់រហូត?
ដោយ៖ យឹម សុថាន