ក្រុមបាតុករថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារដ្ឋាភិបាលកែទម្រង់ ប្រកបដោយប្រជាធិបតេយ្យ។
នៅថ្ងៃទី១៤ខែវិច្ឆិកា មានបាតុករថៃប្រមាណ ជិត៣ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកកប្រឆាំងរដ្ឋាភិបាល។ នៅក្បែរទីកន្លែងបាតុកម្មតែប៉ុន្មានគីឡូម៉ែត្រ ក្រុមអ្នកគាំត្រព្រះមហាក្សត្រ ពាក់អាវលឿង ដង្ហែរក្បួនគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn ។
ក្រុមបាតុករថៃនៅតែបន្តធ្វើបាតុកម្មទាមទារកែទម្រង់ ប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ ។ នេះជាលើកដំបូងដែលក្រុមបាតុករថៃ ហានប៉ះពាល់ដល់ព្រះមហាក្សត្រដែលជារឿងហាមប្រាម ក្នុងប្រទេសនេះ។
អ្នកគាំទ្រ ព្រះមហាក្សត្រម្នាក់ឈ្មោះDonnapha Kladbupha អាយុ៤៨ឆ្នាំ បានឲ្យដឹងថា «មនុស្សមួយចំនួនមិនគាំ្រព្រះមហាក្សត្រ ប៉ុន្តែ យើងខ្ញុំនៅទីនេះគាំទ្រ ដោយចង់បង្ហាញថា ពលរដ្ឋថៃនៅតែគោរពស្រឡាញ់ព្រះមហាក្សត្រដដែល»។ កន្លងមក ព្រះមហាក្សត្រថៃមិនបានខឹងដល់ក្រុមបាតុករនោះឡើយដោយព្រះអង្គមានព្រះបន្ទូលថាក្រុមបាតុករ ក៏ទទួលបានការស្រឡាញ់ ទឹកដីថៃ ជាទឹកដីនៃការផ្សះផ្សា។
បាតុកម្មនៅក្នុងប្រទេសថៃបានកើតឡើង ជាច្រើនលើកមកហើយប្រឆាំងនិងរបបដឹកនាំរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ហើយទាមទារឲ្យលោកចាកចេញពីអំណាច ទៀតផង តែនាយករដ្ឋមន្ត្រីបានបដិសេធ លាលែង ។ ថ្មីៗ នេះប្រទេសអាល្លឺម៉ង់ក៏បានបញ្ជាក់ថា រកមិនឃើញមានកំហុសអ្វីរបស់ព្រះមហាក្សត្រថៃពេលគង់នៅក្នុងប្រទេសអាល្លឺម៉ង់នោះឡើយ៕ ដោយ៖ធីរីណា