ថៃ៖ ក្រុមបាតុករ និងក្រុមគាំទ្រព្រះមហាក្សត្រប៉ះទង្គិចគ្នានៅកណ្តាលទីក្រុង

ចែករំលែក៖

ក្រុមបាតុករថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារដ្ឋាភិបាលកែទម្រង់ ប្រកបដោយប្រជាធិបតេយ្យ​។
នៅថ្ងៃទី​១៤ខែវិច្ឆិកា​ មានបាតុករ​ថៃប្រមាណ ជិត​៣ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ​ក្នុងទីក្រុងបាងកកប្រឆាំងរដ្ឋាភិបាល​។ នៅក្បែរទីកន្លែងបាតុកម្មតែប៉ុន្មានគីឡូម៉ែត្រ ក្រុមអ្នកគាំត្រ​ព្រះមហាក្សត្រ ពាក់អាវលឿង ដង្ហែរក្បួនគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn ។
ក្រុមបាតុករ​ថៃនៅតែបន្តធ្វើបាតុកម្ម​ទាមទារកែទម្រង់ ប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ ។ នេះជាលើកដំបូងដែលក្រុមបាតុករថៃ ហានប៉ះពាល់ដល់ព្រះមហាក្សត្រ​ដែលជារឿងហាមប្រាម ក្នុងប្រទេសនេះ។
អ្នកគាំទ្រ ព្រះមហាក្សត្រ​ម្នាក់ឈ្មោះDonnapha Kladbupha អាយុ​៤៨ឆ្នាំ ​បានឲ្យដឹងថា «​មនុស្សមួយចំនួនមិនគាំ្រ​ព្រះមហាក្សត្រ​ ប៉ុន្តែ យើងខ្ញុំនៅទីនេះគាំទ្រ​ ដោយចង់បង្ហាញថា ពលរដ្ឋថៃនៅតែគោរពស្រឡាញ់ព្រះមហាក្សត្រដដែល​»។ កន្លងមក ព្រះមហាក្សត្រថៃមិនបានខឹងដល់ក្រុមបាតុករនោះឡើយដោយព្រះអង្គមានព្រះបន្ទូលថា​ក្រុមបាតុករ ក៏ទទួលបានការស្រឡាញ់ ទឹកដីថៃ ជាទឹកដីនៃការផ្សះផ្សា។
បាតុកម្មនៅក្នុងប្រទេសថៃបានកើតឡើង ជាច្រើនលើកមកហើយ​ប្រឆាំងនិងរបបដឹកនាំរបស់​នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ហើយទាមទារឲ្យលោកចាកចេញពីអំណាច ទៀតផង តែ​នាយករដ្ឋមន្ត្រីបានបដិសេធ លាលែង ។ ថ្មីៗ នេះប្រទេសអាល្លឺម៉ង់​ក៏បានបញ្ជាក់ថា​ រកមិនឃើញមានកំហុសអ្វីរបស់ព្រះមហាក្សត្រថៃ​ពេលគង់នៅក្នុងប្រទេសអាល្លឺម៉ង់នោះឡើយ​៕​ ដោយ​៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print