ទាហានArmenia ជាង​២៣០០នាក់ស្លាប់ក្នុងសង្គ្រាម ជាមួយ​ Azerbaijan

ចែករំលែក៖

ក្រសួងសុខាភិបាល​ Armenia បានប្រកាសឲ្យដឹងថា​ ក្នុងពេលដោះដូរសាកសពទាហានស្លាប់ដោយសារសង្គ្រាម ជាមួយប្រទេសAzerbaijan ថា ក្រសួងបានត្រួតពិនិត្យសាកសពទាហាន​ដល់ទៅ​២៣១៧ នាក់​ ហើយមានទាហានជាច្រើនមិនទាន់ដឹងពី​អត្តសញ្ញាណនៅឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាល Armenia លោកស្រីAlina Nikoghosyan ​បានឲ្យដឹង ថា​ ការដោះដូរសពទាហានទើបតែចាប់ផ្តើមឡើងប៉ុណ្ណោះ​​ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាមានទាហានប៉ុន្មាននាក់ស្លាប់ដោយសង្គ្រាមពិតប្រាកដនោះឡើយ។ សង្គ្រាម នៅក្នុងតំបន់ Alina Nikoghosyan រវាង​ប្រទេសArmenia និង Azerbaijan បានផ្ទុះឡើងតាំងពីចុងខែកញ្ញា រហូតមកទល់ពេលនេះ​។
កាលពីដើមសប្តាហ៍កន្លងមក ​នាយករដ្ឋមន្ត្រីArmeniaលោក Nikol Pashinyan បានប្រកាសថា​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ឈប់បាញ់នៅក្នុងតំបន់ Nargono-Karabakh ក្រោមអធិបតីរបស់ប្រធានាំធិបតីរុស្ស៊ី​។
ចំណែកភាគីប្រទេស Azerbaijan វិញមិនទាន់ដឹងពីចំនួនទាហាន ប៉ុន្មាននាក់ស្លាប់​នៅក្នុងសង្គ្រាម នៅឡើយទេ​៕​ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print