ភ្នំពេញ ៖ ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែងខណៈបាក់ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក។
ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
នៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីម៉ោង១០នឹង៣០នាទីព្រឹកមកម្លេះក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេគឺ សុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រីអាយុ៦១ឆ្នាំជាសកត្រីមេម៉ាយស្នាក់នៅក្នុងភូមិភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពួកគាត់ដែលរស់នៅក្បែកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុតរលំផ្ទះកញ្ចុះនោះដែរ តែមិនចាប់អារម្មណ៍ នឹកគិតថា គេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ផ្ទះកញ្ចុះនេះបានបាត់ស្រុតចូលក្នុងស្រះទឹក តាំងពីពេលព្រឹកមកម្លេះ តែម្ចាស់ផ្ទះ មិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកកាយរើ បូមទឹកចេញរហូតអស់លទ្ធភាព រកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិ ទើបផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុ ។
តែទោះជាយ៉ាងណាក្តី ទីតាំងពីកើតហេតុ ត្រូវបានម្ចាស់ បិទទ្វាររបងជាប់ ក្រៅពីសមត្ថកិច្ច មិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសព នៅតែបន្តអស់ច្រើនម៉ោងទៅហើយនៅតែរកសពមិនទានឃើញទៀត ៕
ដោយ៖ ចន្ទ លីហ្សា