​អ្នករាយការណ៍​ព័ត៌មាន​សញ្ជាតិ​អា​មេ​រិ​ក​៤​នាក់​ត្រូវ​ប៉ូលិស​បា​រ៉ែ​ន​ចាប់​ឃុំខ្លួន​

ចែករំលែក៖

​សាក្សី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ថា​ អ្នកកាសែត​សញ្ជាតិ​អា​មេ​រិ​ក​៤​នាក់​ត្រូវ​ប៉ូលិស​ប្រទេស​បា​រ៉ែ​ន​(Bahrain)​ចាប់​ឃុំខ្លួន​ ទាក់ទង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ខួប​អនុស្សាវរីយ៍​ថ្ងៃ​ក្រោក​បដិវត្តន៍​ក្នុង​ឆ្នាំ​២០១១​ ។​

​ប៉ូលិស​ប្រទេស​បា​រ៉ែ​ន​បាន​ប្រកាស​ថា​ ជនជាតិ​អា​មេ​រិ​ក​ដែល​ត្រូវ​ឃុំខ្លួន​ទាំង​៤​នាក់​នេះ​ ដោយសារ​តែ​ពួក​គេ​បាន​ផ្តល់​ព័ត៌មាន​មិន​ពិត​ ។​ ពួក​គេ​ផ្តល់​ព័ត៌មាន​ប៉ូលិស​ថា​ អ្នក​ទេសចរណ៍​ ។​ ក្នុង​ចំណោម​ពួក​គេ​ម្នាក់​បាន​ចូលរួម​សកម្មភាព​វាយប្រហារ​មក​លើ​កង​សន្តិសុខ​បា​រ៉ែ​ន​ ។​

​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ទីក្រុង​ Manama​ បាន​អះអាង​ថា​ បានដឹង​ពី​ដំណើររឿង​ចាប់ខ្លួន​ និង​ឃុំខ្លួន​ជន​ទាំង​៤​នាក់​ខាងលើ​នេះ​ដែរ​ ប៉ុន្តែ​បាន​បដិសេធន៍​ផ្តល់​ព័ត៌មាន​លម្អិត​ ។​ ប៉ូលិស​បា​រ៉ែ​ន​បញ្ជាក់​ អ្នកកាសែត​សញ្ជាតិ​អា​មេ​រិ​ក​៤​នាក់​ ក្នុង​នោះ​ស្រី​ម្នាក់​ ។​

​ក្រសួងមហាផ្ទៃ​បា​រ៉ែ​ន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា​ អ្នកកាសែត​ម្នាក់​ ក្នុង​ចំណោម​៤​នាក់​ត្រូវ​ចាប់ខ្លួន​ ដោយសារ​តែ​បាន​ពាក់​ម៉ាស់​ បិទមុខ​ចូលរួម​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​កងកម្លាំង​សន្តិសុខ​ រួម​ជាមួយ​ក្រុម​បាតុករ​ផង​ដែរ​នៅ​ក្នុង​ទីក្រុង​ Sitra​ ។​ ប្រភព​បន្ត​ថា​ ពួក​គេ​បាន​ប្រើ​ទិដ្ឋាការ​ចូល​ទឹកដី​បា​រ៉ែ​ន​ក្នុង​នាម​ជា​អ្នក​ទេសចរណ៍​ប៉ុណ្ណោះ​ ៕​

enhanced-mid-24028-1455553833-6

enhanced-mid-18005-1455554351-11

enhanced-mid-7961-1455554621-5

enhanced-mid-5769-1455554017-6

enhanced-mid-31442-1455554692-1

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print