ខេត្ដបន្ទាយមានជ័យ៖ រថយន្ដហ៊ីណូ ធុនធំមួយគ្រឿងផ្ទុកទៅដោយកាកសំណល់ពីរោងចក្រឧស្សាហកម្មក្នុងតំបន់សេដ្ឋ កិច្ចពិសេសក្រុងប៉ោយប៉ែត ត្រូវបាន គយចល័តប្រចាំខេត្ដបន្ទាយមានជ័យ ឃាត់កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុច ផ្លូវចុះភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ ។
លោក រក្សា សេរី ប្រធានក្រុមការងារ គយនិងរដ្ឋាករនៃអគ្គនាយកដ្ឋាគយប្រចាំខេត្ដបន្ទាយមានជ័យបានឱ្យដឹងថា កម្លាំង របស់លោកបានឃាត់រថយន្ដហ៊ីណូមួយ គ្រឿង ក្បាលពណ៌បៃតងស ទ្រុងពណ៌ ផ្ទៃមេឃ ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-1728 ដែលសង្ស័យថាផ្ទុកកាកសំណល់ យកមកត្រួតពិនិត្យ ដោយមានការ សហការចូលរួមត្រួតពិនិត្យពីមន្ដ្រីនៃ មន្ទីរបរិស្ថានខេត្ដបន្ទាយមានជ័យ ។
លោកបន្ដថា តាមការត្រួតពិនិត្យ និងសាកសួរទៅលើតៃកុងកាកសំណល់ ទាំងអស់នោះគឺបានយកចេញពីក្រុមហ៊ុនឧស្សាហកម្មអេសស៊ីវ៉ាដូខឹនផូណិន ដែល មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្នុងសង្កាត់ផ្សារកណ្ដាលក្រុង ប៉ោយប៉ែត ។ ពាក់ព័ន្ធនឹងកាកសំណល់ ខាងលើមន្ដ្រីបរិស្ថានដែលបានចុះត្រួត ពិនិត្យបានអះអាងថា ជាកាកសំណល់ ប្រភេទអាលុយមីញ៉ូមដែលមិនបង្កគ្រោះថ្នាក់នោះទេ ។
ក្រោយការត្រួតពិនិត្យក្រុមគយចល័តរបស់ក្រសួងដឹកនាំដោយលោក រក្សា សេរី បានចុះត្រួតពិនិត្យដល់ទីតាំងក្រុម ហ៊ុន ។ ក្នុងការចុះត្រួតពិនិត្យនេះបើតាម ការអះអាងរបស់លោក ឆាយ ធា ប្រធាន រដ្ឋបាលនៃក្រុមហ៊ុនខាងលើបានឱ្យដឹង ថា កាកសំណល់ទាំងនោះពិតជាចេញពី ក្រុមហ៊ុនដែលមានក្រុមហ៊ុនមួយទៀត ជាអ្នករ៉ាប់រងទទួលយកកាកសំណល់នេះ នាំទៅរាជធានីភ្នំពេញ ។
ចំពោះការឃាត់រថយន្ដដឹកកាក សំណល់ខាងលើបច្ចុប្បន្នរថយន្ដនេះកំពុងតែរក្សាទុកនៅទីតាំងគយចល័តខេត្ដ បន្ទាយមានជ័យដើម្បីត្រួតពិនិត្យលើឯកសារដើម្បីចាត់ការបន្ដទៀត ៕
ដោយ៖ ហេង នរិន្ទ្រ
– See more at: http://beta.nokorwatnews.com/?p=78627#sthash.gp4rIcNU.dpuf