ព្យុះទី១៣ដែលមានឈ្មោះជាភាសាបរទេសថា Vamco បានវាយប្រហារនៅខេត្តក្រុងជាច្រើនភាគកណ្តាលប្រទេសវៀតណាម ក្នុងនោះមាន ទីក្រុង វ៉េ រងការខូចខាតច្រើនជាងគេ ដោយមានផ្ទះដល់ទៅ៤៥០០ខ្នង ខូច ។ ក្រៅពីនេះនៅមានសាលារៀន៤០កន្លែងផងដែរ ត្រូវខូចខាតនិងដើមឈើធំៗជាច្រើនបាក់រលំពេញផ្លូវ។
នៅថ្ងៃទី១៥ខែវិច្ឆិកា នេះមន្ត្រីក្នុងតំបន់ និងកម្លាំងសន្តិសុខបានជួយដល់ពលរដ្ឋដើម្បីរៀបចំឡើងវិញក្រោយព្យុះឆ្លងផុត ពិសេសឲ្យសិស្ស បានចូលទៅរៀន ដូចដើមក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ផងដែរថា ព្យុះទី១៣មានល្បឿនខ្យល់រហូតដល់ ៩០គីឡូម៉ែតក្នុងមួយម៉ោង ដោយបានបំផ្លិចបំផ្លាញដើមឈើ និងអគារសាលារៀន ក៏ដូចជាដំបូលផ្ទះជាច្រើនខ្នង។ ព្យុះទីហ្វុង Vamco គឺជាព្យុះចុងក្រោយបង្អស់ ក្នុងចំណោមព្យុះជាបន្តបន្ទាប់ ដែលបានវាយប្រហារប្រទេសវៀតណាម ក្នុងរយៈពេល ០៦សប្តាហ៍ចុងក្រោយនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៩នាក់ និង ៧០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ។
មុនពេលវាយប្រហារវៀតណាម ព្យុះនេះ បានបង្កឲ្យមនុស្សយ៉ាងតិច ៦៧នាក់ស្លាប់ និង ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅប្រទេសហ្វីលីពីន ជាកន្លែងដែលវាបានបោកបក់មកលើកោះ លូហ្សូន (Luzon) កាលពីល្ងាចថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
ដោយ៖ធីរីណា