ខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាមខិតខំរៀបចំឡើងវិញក្រោយព្យុះទី​១៣ឆ្លងផុត

ចែករំលែក៖

ព្យុះទី​១៣ដែលមានឈ្មោះជាភាសាបរទេសថា Vamco បានវាយប្រហារនៅខេត្តក្រុងជាច្រើនភាគកណ្តាលប្រទេសវៀតណាម ក្នុងនោះមាន ទីក្រុង វ៉េ រងការខូចខាតច្រើនជាងគេ ដោយមានផ្ទះដល់ទៅ​៤៥០០​ខ្នង ខូច ។ ក្រៅពីនេះនៅមានសាលារៀន​៤០កន្លែងផងដែរ ត្រូវខូចខាតនិងដើមឈើធំៗជាច្រើនបាក់រលំពេញផ្លូវ​។

នៅថ្ងៃទី​១៥ខែវិច្ឆិកា នេះមន្ត្រីក្នុងតំបន់ និងកម្លាំងសន្តិសុខបានជួយដល់ពលរដ្ឋ​ដើម្បីរៀបចំឡើងវិញក្រោយព្យុះឆ្លងផុត ពិសេសឲ្យសិស្ស បានចូលទៅរៀន ដូចដើម​ក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ផងដែរថា ព្យុះទី​១៣មានល្បឿនខ្យល់រហូតដល់ ៩០គីឡូម៉ែតក្នុងមួយម៉ោង ដោយបានបំផ្លិចបំផ្លាញដើមឈើ និងអគារសាលារៀន ក៏ដូចជាដំបូលផ្ទះជាច្រើនខ្នង។ ព្យុះទីហ្វុង Vamco គឺជាព្យុះចុងក្រោយបង្អស់ ក្នុងចំណោមព្យុះជាបន្តបន្ទាប់ ដែលបានវាយប្រហារប្រទេសវៀតណាម ក្នុងរយៈពេល ០៦សប្តាហ៍ចុងក្រោយនេះ បាន​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៩នាក់ និង ៧០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន​នៅឡើយ។
មុនពេលវាយប្រហារវៀតណាម ព្យុះនេះ បានបង្កឲ្យមនុស្សយ៉ាងតិច ៦៧នាក់ស្លាប់ និង ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅប្រទេសហ្វីលីពីន ជាកន្លែងដែលវាបានបោកបក់មកលើកោះ លូហ្សូន (Luzon) កាលពីល្ងាចថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕​

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print