ផេក M Manika online shop បានបង្ហោះថា លោកស្រី ទ្រី ដាណា យកប្រេន(MNK)របស់អ្នកស្រី ទ្រី សុផានិត ទៅចុះកម្មសិទ្ធបញ្ញា ទើបក្លាយជាវិវាទ ប្អូនប្តឹងបងស្រីចាប់ដាក់គុក

ចែករំលែក៖

ភ្នំពេញ៖ សូមរំឮកថា អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាននិងជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈដីកាបង្គាប់ឲ្យនាំខ្លួនបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។

តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ។ ប៉ុន្តែធាតុពិតអ្នកស្រី ទ្រី សុផានិត មានជម្ងឺ និងកូនខ្ចី៤ខែ ទើបនៅរសៀលថ្ងៃទី១៣ ខែឆ្នាំដដែល គាត់បានសន្លប់ពេលនគរបាលព្រហ្មទណ្ឌក្រសួងបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកក៍ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ អាចបណ្តាលមកពីស្ថានភាពជម្ងឺមានលក្ខណៈធ្ងន់ធ្ងរហើយជាបទល្មើសមជ្ឈឹម ទើបប្រធានសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអោយប្តីអ្នកស្រី ទ្រី សុផានិត យកភរិយាទៅព្យាបាលបន្ត។ នេះបើយោងតាមកំណត់ហេតុប្រគល់-ទទួលជនត្រូវចោទនៅផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត្រ នៅវេលាម៉ោង១៨និង ៤០នាទីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០ និងដោយបានការអនុញ្ញាតផ្ទាល់មាត់(តាមទូរស័ព្ទ) ពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ក៏លោក ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានដំណើរការធ្វើកំណត់ហេតុប្រគល់ជនត្រូវចោទឈ្មោះទ្រី សុផានិត ភេទស្រីអាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ទៅឱ្យប្ដីឈ្មោះ ឡោ ហុកសៀង ស្នាក់នៅបុរីអ័រគីដេ ឋិតក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកទៅព្យាបាលបណ្ដោះអាសន្នបន្ត។

សូមបញ្ជាក់ថា៖ ផេកមួយដែលមានឈ្មោះថា M Manika online shop អាចជាផេករបស់អ្នកស្រី ទ្រី សុផានិត បានសរសេរយ៉ាងដូច្នេះថា ៖ នាខ្ញុំទ្រី សុផានិត សូមធ្វើការបកស្រាយលាតត្រដាង ការពិតនិងភ័ស្តុតាងខ្លះ អោយកាន់តែច្បាស់អំពីការឡាយរបស់នាងខ្ញុំ កាលពីយប់ម្សិលមិញពាក់ព័ន្ធទ្រី ដាណា ដែលបានធ្វើការបកស្រាយក្នុងបណ្ដាញសង្គមជាសាធារណៈ ស្ត្រីនោះបានទទួលស្គាល់ថាប្រេន (MNK ) នេះជារបស់នាងខ្ញុំទ្រី សុផានិត ហើយថែមទាំងនិយាយថាមិនបានប៉ះពាល់មែន (MNK ) នេះទេ តែផ្ទុយទៅវិញ ទ្រី ដាណា បានធ្វើទាំងបំពាន ហើយទៅចុះបញ្ជីកម្មសិទ្ធិបញ្ញាប្រេន(MNK) របស់នាងខ្ញុំ ទាំងដែលនាងខ្ញុំមិនដឹងទាល់តែសោះ ព្រោះថាពេលដែលមានខ្ញុំទៅចុះបញ្ជី ខាងក្រសួងបានបដិសេធនាងខ្ញុំ ហើយខាងក្រសួងពាណិជ្ជកម្មបានប្រាប់ថា មានអ្នកចុះបញ្ជីប្រេន (MNK ) នេះរួចទៅហើយឈ្មោះទ្រី ដាណា។ កន្លងមកស្ត្រីនេះបានគំរាមតំណាងចែកចាយរបស់នាងខ្ញុំជាបន្តបន្ទាប់ មិនឱ្យលក់ប្រេន (MNK)នេះទេ។ ចំណុចនេះអាចជាដើមចមនៃវិវាទ រវាងលោកស្រី ទ្រី ដាណា និងលោកស្រី ទ្រី សុផានិត ដែលជាបងប្អូនគ្នាបង្កើតផ្អើលសង្គម Facebook និងសារព័ត៌មាន។
ពាក់ព័ន្ធករណីនេះ អង្គភាព«នគរដ្រេហ្គន» មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ពីអ្នកស្រី ទ្រី ដាណា ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែកលេខទូរស័ព្ទ 096 537 5555 បានបញ្ជាក់ថា៖ គាត់គ្រាន់ជាបុគ្គលិករបស់អ្នកស្រី ទ្រី ដាណា និងមិនមានលេខទូរស័ព្ទគាត់នោះឡើយ។
មេធាវី សាយ ស្រីច័ន្ទ ជាមេធាវីតំណាងដោយអាណត្តិរបស់លោកស្រី ទ្រី ដាណា តាមទូរស័ព្ទជាមួយអង្គភាព«នគរដ្រេហ្គន»នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មិនបានធ្វើការបកស្រាយជុំវិញបញ្ហាខាងលើទេ លោកស្រីគ្រាន់តែបញ្ជាក់ថា ចាំឱ្យគេផ្តល់ព័ត៌មាន ក្នុងករណីនេះ ស្របពេលដែលលោកស្រី ទ្រី ដាណា គាត់ពឹងតែលើច្បាប់ និងមេធាវីរបស់គាត់ប៉ុណ្ណោះ។ មតិមហាជនបានលើកឡើងថា ប្រសិនបើអ្នកស្រីទ្រីដាណាដែលគាត់មានចិត្តសប្បុរសធម៌ ធ្វើបុណ្យយ៉ាងច្រើនគួរណាស់តែចុះបញ្ជីកម្មសិទ្ធបញ្ញានៅក្រសួងពាណិជ្ជកម្មដាក់ឈ្មោះបងស្រីរបស់ខ្លួនតែម្ដងទៅដើម្បីបានកុសលផលបុណ្យកាន់តែច្រើនថែមទៀត មិនគួរណាទៅចុះបញ្ជីឈ្មោះកម្មសិទ្ធដាក់ឈ្មោះខ្លួនឯងនោះទេពីព្រោះបងរបស់ខ្លួនបានចំណាយលុយកាក់និងពេលវេលាយ៉ាងច្រើនដើម្បីឲ្យផលិតផលមួយនេះបានតំណើរការនិងមានទីផ្សារ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print