លោកស្រីMaia Sandu ជាប់ឆ្នោត​ប្រធានាធិបតី​ ម៉ូលដូវ៉ា(Moldova)

ចែករំលែក៖

តាមលទ្ធផលរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ​Moldova កាលពីថ្ងៃទី​១៥ខែ វិច្ឆិកា​បង្ហាញឲ្យឃើញថា អតីតនាយករដ្ឋមន្ត្រី លោកស្រី Maia Sandu ទទួលបានជ័យជម្នះ នាំមុខដល់ទៅ​១៥ភាគរយ​។
ការបោះឆ្នោតប្រធានាធិបតី មានបេក្ខភាពពីររូបគឺមកពីគណបក្ស​សកម្មភាព​និងសាមគ្គីភាព ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោកស្រីMaia Sandu និងគណបក្សកាន់អំណាចដឹកនាំដោយ ប្រធានាធិបតី Igor Dodon។
តាមលទ្ធផលបណ្តោះអាសន្ន លោកស្រី​Maia Sandu ទទួលបានជ័យជម្នះ​នាំមុខ ប្រធានាធិបតីដល់ទៅ ១៥ភាគរយ​។ នៅពេលនេះប្រទេសជាច្រើន ក៏បានផ្ញើលិខិតជូនពរផងដែរ​។
តាមតួលេខរបស់​គណៈកម្មការរៀបចំការបោះឆ្នោត ក្រោយការរាប់សន្លឹកឆ្នោតបាន​១០០ភាគរយ​ ឃើញថា លោកស្រី​Maia Sandu ទទួលបានជ័យជម្នះ ដោយមានសន្លឹកឆ្នោតគាំទ្រដល់ទៅ​៥៧,៧៥ភាគរយ ។ ចំណែកប្រធានាធិបតីIgor Dodon វិញទទួលបានតែ៤២,២៥ភាគរយប៉ុណ្ណោះ​។
ក្រោយប្រកាសលទ្ធផលបណ្តោះអាសន្ន ប្រធានាធិបតី Igor Dodon ក៏បានជូនពរ​លោកស្រី Maia Sanda ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ​។
នៅពេលនេះដែរវិមានប្រធានាធិបតីរុស្ស៊ី បានប្រកាសថា វិមានក្រែឡាំង​គោរពទៅតាមលទ្ធផលបោះឆ្នោតនៅម៉ូលដូវ៉ា ​ដោយសង្ឃឹមថា នឹងសហការគ្នាបានល្អ​ជាមួយរដ្ឋាភិបាលថ្មី៕

 

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print