លោកអូស្មាន ហាស្សាន់ ៖ អង្គការសម្ពន្ធ័ឥស្លាមពិភពលោក សន្យាជួយកសាង សាលា រៀន មណ្ឌលសុខភាព វិហារ និងអណ្ដូងទឹកស្អាត ជូនសហគមន៍ខ្មែរឥស្លាម នៅជនបទ

ចែករំលែក៖

ភ្នំពេញ៖ អង្គការសម្ពន្ធ័ឥស្លាមពិភពលោក សន្យាជួយកសាងសាលារៀន, មណ្ឌលសុខ ភាព, វិហារ , អណ្ដូងទឹកស្អាត និងគមនាគមន៍ ជូនសហគមន៍ខ្មែរឥស្លាមនៅជនបទ នៃព្រះរាជណាចក្រ កម្ពុជា នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក អូស្មាន ហាស្សាន់ ប្រតិភូអមនាយករដ្ឋមន្រ្ដី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបពិភាក្សាការងារជាមួយ លោក Abdullah At-Turki អគ្គលេខាធិការអង្គការ​សម្ព័ន្ធឥស្លាម​ពិភព​ លោក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។

លោក អូស្មាន ហាស្សាន់. បានបញ្ជាក់ថា៖ អង្គការសម្ពន្ធ័ ឥស្លាមពិភពលោក (MWL) កាលពីឆ្នាំ២០១៤ -២០១៥ កន្លងមកអង្គការនេះ បានជួយ ផ្នែកមនុស្សធម៏ ដល់កម្ពុជាច្រើន មកដល់សហគមន៍ជនបទ នៅព្រះរាជាណា ចក្រកម្ពុជា ដូចជាជួយកសាង សាលារៀន ,ព្រះវិហារ, អណ្ដូងទឹកស្អាត និងគមនាគមន៍ជាច្រើន ដើម្បីជួយសម្រួលដល់ ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ នៅជនបទបានងាយស្រួល នេះក៍ដោយសារមានការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេច​អគ្គ​មហា​សេនាបតី​តេជោហ៊ុន សែន ជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក អូស្មាន ហាស្សាន់ ក៍បានរំលឹកថា៖ អង្គការសម្ពន្ធ័ ឥស្លាមពិភពលោក (MWL) បានបង្កើត​ឡើង​​តាំងពី ​ឆ្នាំ១៩៦២ ជាអង្គការឥស្លាមដ៏ធំមួយដែលមានអង្គការសមាគមអន្តរជាតិចំនួន ២១ នៅក្រោម​ចំណុះ មានទី តាំងនៅទីក្រុងម៉ាកះ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ អង្គការមួយនេះ មានគោលដៅ ផ្នែកមនុស្សធម៏ ជួយដល់ ប្រជាពលរដ្ឋ នៅសហគមន៍ ទន់ខ្សោយ លើគ្រប់វិសយ័។

លោក Abdullah At-Turki អគ្គលេខាធិការ អង្គការ​សម្ព័ន្ធឥស្លាម​ពិភព​លោក បានបញ្ជាក់ថា៖ តាមរយៈ ការរឹតចំណងសាមគ្គីភាព មិត្ដ ភាព រវាង ប្រទេសអារ៉ាប៊ីសាអូឌីត និងព្រះរាជា ណាចក្រ កម្ពុជា លោកនិងសន្យាបន្តជួយ ដល់សហគមន៍ជនបទ នៅកម្ពុជា និងបន្ដពង្រឹងទំនាក់ទំនងរវាងអង្គការ​សម្ព័ន្ធឥស្លាម​ពិភព​លោក​ ជាមួយព្រះរាជាណាចក្រកម្ពុជា កសាង វិហារ សាលារៀន ចូលរួមកម្មវិធីស្រាយបួយ ឧបត្ថម្ភការបំពេញកាតព្វកិច្ចបុណ្យហាជ្ជី អប់រំ​ សិក្ខា​សាលា ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បោះពុម្ពគម្ពីរអាល់គួរអាន ជាដើម ។

ឱកាសនោះដែរលោកក៍បានកោត
សរសើរ ចំពោះ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងពេលដឹកនាំមាគា៌ប្រទេស ឆ្ពោះទៅសុខសន្ដិភាព រីកចម្រើនលើគ្រប់វិសយ័ នៅទូទាំងប្រទេស និងកំពុងធ្វើឲ្យសហគមន៍អន្ដរជាតិ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីការអភិវឌ្ឍរីកចម្រើនលឿន យ៉ាងឆាប់រហ័ស មិនតែ ប៉ុណ្ណោះ ដែលធ្វើឲ្យគ្រប់សាសនា​នៅ​កម្ពុជា​មានការទំនាស់ល្អជាមួយគ្នា និងមិនរើសអើង​នឹង​គ្នា រួមគ្នាចាប់ដៃកសាងអភិវឌ្ឍន៍ប្រទេសដោយ សុខដុមរមនា ៕.

image

image

image

image

image

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print