មនុស្សបីនាក់បានរងរបួសធ្ងន់ ស្រាលខណៈជិះម៉ូតូក្នុងល្បឿនលឿនហ្វ្រាំងមិនទាន់ជ្រុលចង្កូតបុករថយន្ត បត់ឆ្លងផ្លូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់​ មនុស្ស​ម្នាក់​បាន​រងរបួស​ធ្ងន់ ​និង​២នាក់ទៀតរងរបួសស្រាលខណៈជិះម៉ូតូទៅបុក​រថយន្ត​កំពុង់បត់ ​​កាលពីវេលាម៉ោង​៤ និង៤០នាទីរសៀលថ្ងៃ​១៦ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦​  នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥​ត្រង់​ចំណុច​ ខាង​លិចក្លោងទ្វារវត្ត​ភ្នំជញ្ជាំង​ ប្រមាណ​២០ម៉ែត្រស្ថិតក្នុងភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​។​

​នគរបាល​ចរាចរណ៍​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ យុវជន​ចំនួន​៣នាក់​បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​  បន្ទាយមានជ័យ​ 1M -7682​ ដែល​បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចស្របទិសជាមួយរថយន្តមួយគ្រឿង​ម៉ាក​TOYOTA​  ហ្វរីន័រ​ ពណ៌​ស្ករ ​ពាក់​ស្លាកលេខ​ភ្នំពេញ​ 2J-8451​ ដោយ​ជិះ​ពីក្រោយ​រថយន្ត​លុះមកដល់ចំណុ​ចកើតហេតុខាងលើរថយន្តក៏បានបត់ឆ្វេងឆ្លងថ្នល់មកទិសខាងត្បូងពេលនោះធ្វើឲ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតបុកខាងមុខផ្នែកថ្ពាល់ខាងឆ្វេងរថយន្តបណ្តាលឲ្យម៉ូតូដួលហើយឈ្មោះហុងហឿន​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំជាអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ រស់នៅក្នុងភូមិនិមិត្ត៤ សង្កាត់និតមិត្ត ក្រុងប៉ោយប៉ែត។​ ចំណែក​អ្នក​រួម​ដំណើរ​២នាក់ដែលរងរបួសស្រាលនោះរួមមាន ទី១ឈ្មោះគោសុខវទ្ធី​ ភេទ​ប្រុស​ អាយុ​១២ឆ្នាំ​ រស់នៅ​ភូមិ​គោកធ្នង់​ ឃុំ​ភ្នំធំ​ ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ​ និង២​ឈ្មោះ​  ហៀង​វិសុទ្ធ​  ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំឆ្ពង់ ឃុំសាលាក្រៅ​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយពី​កើតហេតុ​បានរត់គេចខ្លួនបាត់ស្រមោល។​

ទោះជា​យ៉ាងណា​ក្រោយបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ​រួច​សមត្ថកិច្ច​ក៏បាន​វាស់វែងនិងយករថយន្ត​ ទៅរក្សាទុកនៅស្នងការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

20160216_154922

20160216_154937

20160216_154946

20160216_154930

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print