សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បង្ក្រាប​ល្បែង​កន្ទុយលេខ​ឃាត់ខ្លួន​២​នាក់​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ នគរបាល​ខេត្តសៀមរាប​បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ឃាត់ខ្លួន​មនុស្ស​២​នាក់​បញ្ជូន​ទៅ​តុលាការ​ ។​

​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​កន្ទុយលេខ​២​ទីតាំង​ធំៗ​ផ្សេង​គ្នា​ ដោយ​បាន​ឃាត់ខ្លួន​ មេ​ឆ្នោត​ ចំនួន​២​នាក់​។​

​ទីតាំង​ទី​១​ មានឈ្មោះ​ អេ​ង​ ចំរើន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ស្ថឹ​ត​ក្នុងភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​

​ទីតាំង​ទី​០២​ មានឈ្មោះ​ យិ​ន​ វណ្ណ​នី​ ភេទ​ ស្រី​ អាយុ​ ៥២​ឆ្នាំ​ ស្ថឹ​ត​ក្នុងភូមិ​ក​ក្រាញ់​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ អ្នក​ទាំង​០២​ជា​ម្ចាស់​ទីតាំង​ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​លោក​វរសេនីយ៍ឯក​ភឹង​ ចិន្តា​រ៉េ​ត​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​លួចលាក់​ ប្រកប​មុខរបរ​មេ​ឆ្នោត​ សូម​ដកខ្លួន​ចេញ​ជា​បន្ទាន់​ ព្រោះ​វា​ជា​ អំពើ​ខុសច្បាប់​ ៕​

២

១

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print