បុរសម្នាក់រងរបួសបាក់ជើងខណៈដែលកំពុងកាត់ឥដ្ឋការ៉ូម៉ូទ័របោកត្រូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសបាក់ជើងខាងស្តាំហើយត្រូវបានគេជួយដឹកយកទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសុមៈភ្លាមៗខណះដែលកំពង់យកម៉ូទ័រកាត់ថ្មសំរាប់បង្កប់ទុយោទឹកស្រាប់តែម៉ូទ័របានបោកមកត្រូវជើងខាងស្តាំបណ្តាលឲ្យបាក់ជា២តែម្តង។

ហេតុការណ៍ខាងលើកើតឡើងកាលពីម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆៃ តុលា ភេទប្រុស អាយុ២០ឆ្នាំមុខរបរជាងតទឹកភ្លើងស្នាក់នៅក្នុងបុរីពិភពថ្មីភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិព្រះម្លូរ ឃុំស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពីបុរសម្នាក់ជាអ្នកមើលការខុសត្រូវនៅកន្លែងនោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានយកម៉ូទ័រសំរាប់កាត់ឥដ្ឋការ៉ូយកមកកាត់បេតុងដើម្បីបង្កប់ទុយោទឹកខណះកំពុងកាត់ស្រាប់តែម៉ូទ័របោកមកផ្ទុបត្រូវជើងខាងស្តាំបណ្តាលឲ្យបាក់ខ្មងជើងលៀនឆ្អឹងមកខាងក្រៅ២កំណាត់តែម្តង ។

ប្រភពដដែលបានបន្តទៀតថា ក្រោយកើតហេតុភ្លាមៗអ្នកធ្វើការជាមួយនាំគ្នាបានរត់ទៅដកឌុយភ្លើងចេញហើយបានដឹកយុវជនខាងលើតាមរឺម៉កកង់បីមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះភ្លាមៗ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យព្រះកុសុមះ(ពេទ្យលោកសង្ឃ)ដោយរងចាំគ្រូពេទ្យធ្វើការវ:កាត់៕

20160216174503

20160216174504

20160216174502

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print