ស្ទឹងត្រែងៈ សាកសពស្ត្រីម្នាក់វ័យអាយុ៤៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ និងបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ សមត្ថកិច្ចនិងអាជ្ញាធរកាលយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។
អ្នកដែលបានឃើញហេតុការណ៍នេះរាយការណ៍ស្ត្រីរងគ្រោះមានឈ្មោះ សារឿន ភាព ជាជនជាតិកាវែត មានស្រុកកំណើតនៅខេត្តរតនះគីរី។បច្ចុប្បន្នរស់នៅម្ដុំអូឈើទាល ស្ថិតក្នុងភូមិរាជានុកោល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង មានប្តីឈ្មោះ ហ្វុង ម៉ាន អាយុ៥៣ឆ្នាំនិងមានកូនស្រីម្នាក់រស់នៅជាមួយ គ្នា។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ អាចស្លាប់ដោយសារខ្យល់គរ ខណៈជំនាញធ្វើការពិនិត្យទៅលើសាកសពមិនមានស្លាកស្នាមអ្វីដែលកត់សម្គាល់ណាមួយពាក់ព័ន្ធអំពើឃាតកម្ម។សាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
...
ដោយ៖ ស្ទឹងត្រែង