អង្គការមូលនិធិលីពញារី ចំណាយថវិកាជាង២លានដុល្លា ជួយដល់កុមារក្រីក្រ​លើវិស័យអប់រំ នៅខេត្ដសៀមរាប

ចែករំលែក៖

ខេត្ដសៀមរាប៖ អង្គការមូលនិធិមួយ ធ្វើការជួយកុមារក្រីក្រ លើវិស័យអប់រំឈ្មោះ លីពញារី អំពាវ​នាវ​ដល់​​រដ្ឋាភិ​បា​ល សម្បុរសជនក្នុង​និង​ក្រៅប្រទេស ឲ្យ​ជួយឧបត្ថម្ភគាំទ្រដល់កុមារក្រីក្រនៅតាម​ទីជនបទ ដើម្បី​ជួយដល់​ពួក​គាត់​ដែល​កំពុងមានជីវភាពខ្វះខាត ខណៈអង្គការនេះបានចំណាយថវិកាជាង២លានដុល្លា​រជួយ​កុមារ​ទុរ​គតបាន​ជិ​ត​៣០០០នាក់រយៈពេល១០ឆ្នាំ​។

ការអំពាវនារកជំនួយជួយដល់កុមារក្រី្រក្រនេះ ធ្វើឡើងនៅក្នុងពិធិគម្រប់​ខួប​១០​ឆ្នាំក្នុងការជួយ​ក្មេង​ក្រី​​ក្រតាម​​ទី​ជនបទ​​​របស់ខ្លួន​ កាល​​ពីពេល​ថ្មីៗ​នេះ ស្ថិតនៅផ្ទះសំណាក់មួយក្នុងភូមិទ្រាំង ក្នុងសង្កាត់​ស្លក្រាម ក្រុងសៀមរាប ដែលមានអាជ្ញាធរខេត្ដចូលរួមផងដែរ។

ប្រធានអង្គការមូលនិធិអ្នកស្រី​ លី ពញារី បានឲ្យដឹងថា រយៈពេល១០ឆ្នាំនេះ អង្គការមូល​និធិបាន​ជួយកុមារក្រីក្រតាមទីជនបទនិងទីក្រុងរហូតដល់ធំបានចំនួន២៨០០នាក់ ដែលកុមារក្រីក្រទាំងនោះមួយ​ចំនួនបាន​ដល់​ថ្នាក់​​សាកលវិទ្យាល័យនិងខ្លះទៀត ជាប់ជាវេជ្ជបណ្ឌិត។ លោកស្រីបានបន្ដថា ការការជួយ​កុមារ​​ក្រីក្រ​ផ្នែក​វិស័យអប់រំ នៅតាមជីជនបទនិងទីក្រុង រួមមានខេត្ដសៀមរាប និង​ខេត្ដ​ព្រះ​វិហារ​​ជាដើមដែល​មកដល់​​ពេល​នេះ​មអង្គការនេះបានចំណាយថវិកាឧបត្ថម្ភ ជាង២លាន​ដុល្លា​សហរដ្ឋអាមេរិកក្នុងរយៈពេល​១០ឆ្នាំ​​។ លោក​ស្រី​បានបន្ដថា រាល់​ពេល​ជួយកុមារនេះ ត្រូវបានសាកសួរពីចំណង់ចំណូលចិត្ដរបស់ពួក​គាត់ថាតើចង់រៀន​ពិពីគំនិតចង់ធ្វើការងារហើយការជួយឧបត្ថម្ភនេះ នៅតាមភូមិឃុំផ្ទាល់ ដូចជាការផ្ដល់​សំភារៈ​សិក្សា អាហារពេលព្រឹក និងចេញថ្លៃថ្នាំពេទ្យជាដើម។

លោកស្រីបានបន្ថែមទៀត នៅឆ្នាំ២០១៦នេះ អង្គការ​មូលនិធិ លីពញារី និងត្រូវបានចំណាយថវិកាជាង៤០ម៉ឺនដុល្លា ព្រោះតែសិស្សានុសិស្ស កំពុងសិ​ក្សានៅ​មហា​​វិទ្យាល័យ​ច្រើន ដូច្នេះលោកស្រីអំពាវនាវ ដល់រដ្ឋាភិបាលសប្បុរសជនក្រៅ​និងក្រុងប្រទេស​សហការ​ទាំងស្មារតីគំនិតយោបល់ ជួយ​ដល់​​កុមារក្រីក្រដើម្បីឲ្យវិស័យអប់រំបានរីកចំរើនទៅថ្ងៃមុខ។

គួរបញ្ជាក់ថា លោកស្រីលីពញារី ជាប់ជា CNN Hero នៅឆ្នាំ២០១០ ទើបលោកស្រីមានសមត្ថភាព​ស្វែងរកថវិកាជួយដល់កុមារក្រីក្រកម្ពុជា​ តាមរយៈការផ្សព្វផ្សាយតាមវិស័យទេសចរណ៍ផងដែរ៕​

image

image

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print