ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក៖ ធ្វើដំណើរ​ទស្សនកិច្ចទៅកាន់​ប្រទេស​វៀតណាម និង​ហ្វីលីពីន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ទ្វេភាគី

ចែករំលែក៖

អន្តរជាតិ៖ បើតាមការប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខសេតវិមាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក កំពុងធ្វើដំណើរដំណើរទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួនពីរ គឺវៀតណាម និងហ្វីលីពីន ក្នុងគោលដៅជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការន្តិសុខទ្វេភាគី ប៉ុន្តែអ្វីដែរសំខាន់នោះក្ដីបារម្ភដូចគ្នាពាក់ព័ន្ធសកម្មភាពរបស់ចិន

បើតាមក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមានបានបញ្ជាក់សារនៅបណ្ដាញសង្គម Twitter យ៉ាងដូច្នេះថា លោក Robert O’Brien ​នឹងជួបជាមួយមេដឹកនាំប្រទេសដៃគូទាំងពីរ គឺវៀតណាម និងហ្វីលីពីន ដើម្បីបញ្ជាក់ពីភាពរឹងមាំទំនាក់ទំនងទ្វេភាគី និងពិភាក្សាកិច្ចសហប្រតិបត្តិការន្តិសុខក្នុងតំបន់

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា មុនបន្តដំណើរទៅហ្វីលីពីនលោក O’Brien នឹងស្នាក់នៅវៀតណាមពីរថ្ងៃ នៅទីក្រុងហាណូយ ដោយមន្ត្រីជាន់ខ្ពស់សន្តិសុខរូបនេះ នឹងជួបជាមួយនាយករដ្ឋមន្ត្រី ង្វៀន ស៊ួហ្វុ និងមន្ត្រីទទួលបន្ទុកសន្តិសុខរបស់វៀតណាម ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក O’Brien កើតឡើងពីរសប្ដាហ៍ក្រោយទស្សនកិច្ចលោក ម៉ៃ ប៉ុប៉េអូ រដ្ឋមន្ត្រីការបរទេស ដែលធ្វើឡើងចំពេលខួប២៥ឆ្នាំនៃការស្ដារទំនាក់ទំនងការទូត

ទាក់ទងរឿងសិទ្ធិមនុស្សនេះ លោក O’Brien ក៏អាចយកបញ្ហានេះទៅតាមដែរក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីន ចំណែកទំនាក់ទំនងអាមេរិក និងវៀតណាម កាន់តែល្អប្រសើរនៅប៉ុន្មានឆ្នាំចុងក្រោយ ស្របពេលប្រទេសទាំងពីរមានត្រូវការគ្នាដើម្បីទប់ទល់ឥទ្ធិពលចិន បើទោះជាអាមេរិកបន្តរិះគន់ស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមក្ដី

ដោយឡែកទំនាក់ទំនងអាមេរិក និងហ្វីលីពីន បើទោះបីជាសម្ព័ន្ធមិត្តចាស់ឆ្នាំមែន ប៉ុន្តែមួយរយៈក្រោយនេះក៏ប្រែជាល្អក់កករក្នុងរដ្ឋបាលលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលកាច់ចង្កូតហ្វីលីពីនខ្លាំងទៅរកចិន ដែលជាគូប្រជែងក្នុងសមុទ្រចិនខាងត្បូង ខណៈដែលអាមេរិក ក៏ធ្លាប់រិះគន់ទីក្រុងម៉ានីលរឿងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលមានមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតដែរ

គួរបញ្ជាក់ថា ចំពោះការប្រឈមមុខជាមួយចិន តម្រូវឲ្យវៀតណាម និងអាមេរិកដែលជាអតីតគូសត្រូវក្នុងសង្គ្រាមវៀតណាម ក៏ដូចជាហ្វីលីពីន និងអាមេរិកដែលកំពុងមិនត្រូវគ្នា បែរមុខរកគ្នាវិញ ព្រោះជាកស្តែងហ្វីលីពីន និងវៀតណាម គឺសុទ្ធតែត្រូវការឥទ្ធិពលអាមេរិកដើម្បីទប់ទល់អានុភាពរបស់ចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print