លោក Pep Guardiola បន្តកុងត្រាថ្មីជាមួយ Man City ដល់ឆ្នាំ២០២៣

ចែករំលែក៖

ក្លិបនៅលីគកំពូលអង់គ្លេសបានបញ្ជាក់ថា លោក Pep Guardiola បានបន្តកុងត្រានៅឯក្លិប Manchester City រហូតដល់ខែមិថុនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងរបស់លោក Guardiola ត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Man City បានប្រកាសថា លោកបានយល់ព្រមពន្យារការស្នាក់នៅរបស់លោកនៅឯកីឡដ្ឋាន Etihad រយៈពេលឆ្នាំទៀត។

ចាប់តាំងពីបានជំនួសលោ Manuel Pellegrini ក្នុងឆ្នាំ២០១៦ លោកPep Guardiola បានដឹកនាំក្លិបឈានទៅរកជ័យជំនះនៃ Premier League ជាលើកទី២ កាលពីរដូវកាលឆ្នាំ២០១៨-២០១៩ ដែលជាផ្នែកមួយនៃការឈ្នះពានរង្វាន់ក្នុងស្រុកមិនធ្លាប់មាននៅប្រទេសអង់គ្លេស

លោក Khaldoon Mubarak ប្រធានក្លិប Man City បានមានប្រសាសន៍ថា ការបន្តកិច្ចសន្យារបស់ Pep Guardiola គឺជាជំហានបន្ទាប់នៃដំណើរដែលបានវិវត្តក្នុងរយៈពេលជាច្រើនឆ្នាំ នេះគឺជាផលិតផលនៃការជឿទុកចិត្តគ្នា និងការគោរពគ្នាដែលមានរវាងគាត់និងក្លិបទាំងមូល

លោក Pep Guardiola បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីធ្វើឱ្យបានល្អ ហើយខ្ញុំមានអារម្មណ៍រីករាយចំពោះទំនុកចិត្តពីប្រធានក្លិបឱ្យបន្តកុងត្រារយៈពេលឆ្នាំទៀត

ទោះបីជាបានឈ្នះពានរង្វាន់តិចក្នុងរដូវកាលដំបូងរបស់លោកក្នុងការទទួលបន្ទុកក្រុម Man City ក៏ដោយក៏លោក Guardiola ក៏បាននាំក្លិបនេះទៅរកកន្លែងថ្មីផងដែរ។ គាត់បានដឹកនាំក្លិបទទួលបានពិន្ទុសរុបមិនធ្លាប់មានគឺ១០០ ពិន្ទុក្នុងកំឡុងពេលជោគជ័យនៃពានរង្វាន់លីគកំពូលអង់គ្លេសរដូវកាល ២០១៧-២០១៨ ដែលក្នុងនោះពួកគេបានបង្កើតកំណត់ត្រាដោយបញ្ចប់១៩ពិន្ទុដាច់ពីក្រុមលេខ២ Manchester United

ក្លិបបានការពារពានរង្វាន់នៅរដូវកាលបន្ទាប់ហើយបានភ្លក់រសជាតិជោគជ័យក្នុងកម្មវិធី Community Shield, EFL Cup និង FA Cup ប៉ុន្តែត្រូវបានបំបាក់មុខនៅឆ្នាំ២០១៩-២០២០ ខណៈដែលក្រុម Liverpool បានបញ្ចប់ការរង់ចាំរយៈពេល៣០ឆ្នាំរបស់ពួកគេដើម្បីទទួលបានពានរង្វាន់កំពូលអង់គ្លេស ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print