James Rodriguez គំរាមចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានរបាយការណ៍ថាឈ្លោះគ្នាជាមួយក្រុមជម្រើសជាតិកូឡុំប៊ី

ចែករំលែក៖

កីឡាករ James Rodriguez បានបដិសេធរាល់ការចោទប្រកាន់អំពីការប្រព្រឹត្តមិនល្អ ការឈ្លោះប្រកែកគ្នា ឬការវាយគ្នាជាមួយមិត្តរួមក្រុមរបស់គាត់នៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ី។

នៅសប្តាហ៍នេះមានសេចក្តីរាយការណ៍អំពីការផ្ទុះឡើងរវាងកីឡាករJames Rodriguez និងសមាជិកនៃក្រុមរបស់គេ កីឡាករ Carlos Queiroz បន្ទាប់ពីក្រុមកូឡុំប៊ីបានបរាជ័យក្រោមថ្វីជើងក្រុមអេក្វាឌ័រក្នុងលទ្ធផល ៦-១ ។

ភាពតានតឹងមានកម្រិតខ្ពស់រួចទៅហើយនៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីបន្ទាប់ពីពួកគេបានចាញ់ក្រុមអ៊ុយរ៉ាហ្គាយ ៣-០ កាលពីសប្ដាហ៍មុនខណៈសម្ពាធត្រូវបានកើនឡើងបន្ទាប់ពីការចាញ់យ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងអេក្វាឌ័រ ៦-១

កីឡាករ James Rodriguez បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមបដិសេធរាល់ព័ត៌មានទាក់ទងនឹងការប្រព្រឹត្តមិនល្អការឈ្លានពាន ឬជម្លោះជាមួយកីឡាករដទៃទៀតមកពីក្រុមជម្រើសជាតិកូឡុំប៊ី។ លទ្ធផលមិនមែនជាអ្វីដែលយើងរំពឹងទុកនោះទេ ប៉ុន្តែទំនាក់ទំនងគឺល្អប្រសើរ និងគួរឱ្យគោរព

កីឡាកររូបនេះអះអាងថា “អ្នកទទួលខុសត្រូវក្នុងការបង្កើតរឿងមិនពិតទាំងនេះគឺដើម្បីលើកទឹកចិត្តឱ្យមានការទាស់ទែងគ្នា និងភាពវឹកវរនៅជុំវិញឈ្មោះរបស់ខ្ញុំដែលជាមូលហេតុអាចនឹងខ្ញុំចាត់វិធានការតាមផ្លូវច្បាប់នៅពេលចាំបាច់” ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print