ក្រុមហ៊ុន Pfizer ដាក់លិខិតទៅកាន់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA)​ស្នើប្រើប្រាស់បន្ទាន់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

នៅពេលនេះ ក្រុមហ៊ុន​ផលិតឱសថ Pfizer បានបញ្ជូនលិខិតជាផ្លូវការទៅកាន់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ស្នើប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ក្រោយពេលទទួលបានជោគជ័យជាង​៩៥%​ ក្នុងការធ្វើតេស្ត ហើយមិនមានផលប៉ះពាល់ណាមួយនោះឡើយ។ សំណើខាងលើ ក្នុងគោលដៅទប់ស្កាត់ការស្លាប់ដោយកូវីដ​-១៩​កាន់តែច្រើន។
សារព័ត៌មានChannel News Asia (CNA) បានផ្សាយថា ​​លិខិតបានបញ្ជូនទៅកាន់​(FDA) រួចរាល់​រង់ចាំតែការអនុញ្ញាតឲ្យប្រើប្រាស់និងលក់នៅលើទីផ្សារអាមេរិក​ប៉ុណ្ណោះ។ នេះជាជំហានដ៏សំខាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែច្រើន ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
សំណើខាងលើកើតឡើងក្រោយពេលក្រុមហ៊ុនPfizer​ របស់អាមេរិក និងក្រុមហ៊ុនBioNTech ប្រកាសថា​វ៉ាក់សាំងរបស់ខ្លួន​មានប្រសិទ្ធភាពដល់ទៅជាង​៩៥ភាគរយ ហើយមិនប៉ះពាល់ដល់សុខភាព​របស់ពលរដ្ឋនោះឡើយ។ ក្រុមហ៊ុនទាំងពីរ​ក៏មានគម្រោងបញ្ចេញវ៉ាក់សាំង ឲ្យប្រើប្រាស់នៅចុងឆ្នាំ​២០២០នេះ ។
ក្រុមហ៊ុន Pfizer និង BioNTech សង្ឃឹមថា FDA នឹងអនុញ្ញាតឲ្យផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ EUA នៅពាក់ណ្តាលខែធ្នូ ខាងមុខ ដើម្បីចែកចាយទៅកាន់មន្ទីរសុខាភិបាលនានា ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print