លោកទេសរដ្ឋមន្ត្រី គន់​ គីម​ អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ នៃការងារបង្កបង្កេីនផលការ ស្តារស្រូវឡេីងវិញ​ និងជួបសំណេះសំណាល​ជាមួយ​បងប្អូន​កសិករ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នេះ​ លោក គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អនុប្រធាន​ទី​១គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ នៃការងារបង្កបង្កេីនផលការ ស្តារស្រូវឡេីងវិញ​ និងជួបសំណេះសំណាល​ជាមួយ​បងប្អូន​កសិករ​ ក្នុងភូមិ​សំបុកអក​ ឃុំកំពង់ព្រៀង​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ និង ឃុំ សឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពេលទទួលបានគ្រាប់ពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

តាមរយៈទេសរដ្ឋមន្ត្រីរបងប្អូនប្រជាកសិករបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លាជាពូជស្រូវរបស់សម្តេចតេជោ ហើយបានជូន ពរសម្តេច និងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។

បងប្អូនប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងព្រោះស្រូវឲ្យបានទាន់ ពេលវេលា។ តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថាពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។ លោកទេសរដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះសរបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។

សូមបញ្ជាក់ជូនថា ការងារស្តារឡើងវិញបានលទ្ធផលប្រមាណជាង៥០% ក្នុងនោះ ខេត្តបាត់ដំបងបាន ៥,៨៣១ហិចតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០,៥០០ហិចតា និង ខេត្តបន្ទាយមានជ័យ បាន ៥,១១៣ ហិចតាលើផ្ទៃដីខូចខាតសរុបដែលអាចស្តារឡើងវិញបានចំនួន ១១,១៦៩ ហិចតា ហើយអាជ្ញាធរនិងប្រជាពលរដ្ឋកំពុងបន្តកិច្ចការនេះបន្ថែមទៀតដើម្បីគ្រប់តាមផែនការ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print