ស្រ្តីម្នាក់សុីឈ្នួលបោកខោអាវត្រូវចោរលួចម៉ូតូ តែ៥ម៉ោងក្រោយមកកម្លាំងនគរបាលតាមរកឃើញវិញ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ប្រកបរបរសុីឈ្នួលបោកខោអាវឱ្យគេត្រូវចោរលួចយកម៉ូតូម៉ាកZOOMER.Xពណ៌ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១H-០៩៤០ដែលទុកនៅមុខផ្ទះទៅបាត់ ក៏រត់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែកឱ្យជួយធ្វើអន្តរាគមន៍។ក្រោយពីទទួលបានពាក្យបណ្តឹងតែ៤ម៉ោងមកនគរបាលបានជួយស្វែងរកម៉ូតូជនរងគ្រោះឃើញមកវិញ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅចំណុចសំណង់ទុកចោល ផ្លូវព្រះមុនីវង្ស សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ធឹម ស្រីវី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរសុីឈ្នួលបោកខោអាវ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបានឱ្យដឹងថា ក្រោយពីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែកបានរាយការណ៍ថាមានករណីជនសង្ស័យមិនស្គាល់មុខម្នាក់បានលួចយកម៉ូតូស្រ្តីរងគ្រោះដែលចតទុកមុខផ្ទះកាលវេលាម៉ោង៤និង០០នាទីទៀបភ្លឺហើយក៏កម្លាំងជំនាញសហការប៉ុស្តិ៍ចុះទៅពិនិត្យកន្លែងកើតហេតុតាមផ្នែកជំនាញរហូតដល់ម៉ោង៨ព្រឹកថ្ងៃខែដដែលក៏ប្រទះឃើញម៉ូតូរងគ្រោះមានជនសង្ស័យជិះហើយដេញតាមរហូតដល់ចំណុចកើតហេតុខាងលើជាសំណង់មិនរៀបរយជនសង្ស័យទុកម៉ូតូចោលរត់គេចខ្លួនតែម្ដង ។ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចឃាត់បានអ្នករើសអេតចាយជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ប្រគល់ឱ្យសាលាសង្កាត់ទាក់ទងទៅសង្គមកិច្ចមកយកដឹកបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យនគរបាលយើងនឹងធ្វើការស្រាវជ្រាតាមចាប់យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។រីឯម៉ូតូបានប្រគល់ឱ្យស្រ្តីរងគ្រោះយកទៅប្រើប្រាស់ជាបណ្ដោះអាសន្នសិន ៕ ដោយ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print