ចាប់រំលោភសេពសន្ថវ:ក្មេងស្រីអាយុក្រោម១៥ឆ្នាំចំនួន១២លើកទើបបែកការណ៍ក្លាយជាអ្នកទោសកាមគុណ

ចែករំលែក៖

ខេត្តសៀមរាប ៖ ​យុវជន​ម្នាក់​បានល្បួងក្មេងស្រីអាយុក្រោម១៥ឆ្នាំ រំលោភ​បាន​សម្រេច​១២​លើក​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ តែពេលនេះទើបបែកការណ៍ដឹងដល់ក្រុមគ្រួសារក្មេង​ស្រី​រង​គ្រោះ ប្តឹងឲ្យនគរបាលឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ។
លោក​វរសេនីយ៍ឯក ឆាយ ហាក់​ឡុ​ង អធិការ​នគរបាល​ស្រុក​អង្គរធំ​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់ខ្លួន
ជនសង្ស័យឈ្មោះ នី នា​តហៅ​ណ​យ អាយុ​១៩​ឆ្នាំ រស់នៅក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ចោទជននេះថាបានចាប់រំលោភសេពសន្ថវ:កូនស្រីរបស់គាត់តាំងពីអំឡុងឆ្នាំ២០១៨ រហូត​ដល់​ឆ្នាំ​២០២០ នៅ​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ មកម្ល៉េះ។
លោក​អធិការ​បន្ត​ទៀត​ថា តាមចម្លើយរបស់ជនសង្ស័យសារភាពថាខ្លួនគេបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះអាយុក្រោម១៥ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នារហូត​ដល់​១២​ដង គឺ​នៅ​លើ​ផ្ទះ​៤​ដង និង​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​៨​ដង ។ ក្រោយ​ពី
ទទួល​បាន​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកកើត វ​ណា្ណ​រ៉េ​ត ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​អនុញ្ញាត​ឱ្យ​កម្លាំង​នគរបាល​ស្រុកអង្គធំបានបើកការស៊ើបអង្កេតបឋម ហើយសមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ ថាបានប្រព្រឹត្តអំពើពុំគប្បីបែបនេះមែនក៏នាំខ្លួនមកសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់រួចហើយ ៕ ​
ដោយ÷ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print