បេីករថយន្តឆ្លងផ្លូវបំពានភ្លេីងស្តុប​ត្រូវឡំប្រឺតាបុកពីចំហៀងពេញទំហឹងរងការខូចខាត​ រួចទារសំណងបាន350$

ចែករំលែក៖

ភ្នំពេញ ៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកធុនដ្រាបំពានភ្លេីងស្តុប​ត្រូវបុរសម្នាក់ជាជនជាតិខ្មែរបេីកឡំប្រឺតាបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​កាលពីវេលាម៉ោង១២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ១០៥​ កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ។ 

​   យោងតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់ឡំប្រឺតា ពណ៌ស​ ពាក់ស្លាកលេខ​ ព្រៃវែង​ 1O-0702 ដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបេីកឆ្លងភ្លើងស្តុបដែលជាអាទិភាពរបស់ខ្លួន​ តែបើកឆ្លងមិនទាន់បានប៉ុន្មានម៉ែត្រផងស្រាប់តែមានរថយន្តម៉ាក​ Toyota Tundra ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ​ 2AI-7848 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានបើកតាមបណ្ដោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ និងបានបំពានភ្លេីងស្តុបកាត់ពីមុខឡំប្រឺតារបស់គាត់ធ្វេីឲ្យគាត់ចាប់ហ្វ្រ័ងមិនទាន់ក៏បុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង​ តែគ្មានអ្នកណារបួសធ្ងន់ធ្ងរនោះឡេីយ។ 

​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ​ ហេីយភាគីខាងរថយន្តធុនដ្រាមិនបានបេីកគេចទៅណានោះដែរ ដោយបានទាក់ទងឲ្យតំណាងរបស់ខ្លួនដែលចេះភាសាខ្មែរមកសម្របសម្រួលជាមួយភាគីម្ចាស់ឡំប្រឺតារងគ្រោះ ហេីយភាគីទាំងពីរចរចាគ្នាមួយសន្ទុះធំ​ទេីបត្រូវរ៉ូវគ្នា​ ដោយភាគីរថយន្តធុនដ្រា ព្រមសងថ្លៃខូចខាតទៅលេីភាគីឡំប្រឺតាចំនួន350$ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print