រថយន្តព្រូសបុកបង្កាន់ដៃស្ពានបាក់នៅមុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥​ ក្រឡាប់ផ្ងារជេីងឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តToyota Prius ក្នុងល្បឿនលឿន​ ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងនិងឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច​ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅត្រង់ចំណុចលេីស្ពានបាក់​ ត្រង់ទល់មុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥​ តាមបណ្តោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

  តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ មានរថយន្តម៉ាកToyota  Prius មួយគ្រឿងមិនចាំស្លាកលេខ​ បេីកបរដោយបុរសម្នាក់ស្ថិតក្នុងអាការៈស្រវឹងស្រា​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ​ជាតិលេខ២​ ទិសដៅពីកេីតទៅលិច​ ក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចលេីស្ពានដែលជាកន្លែងកេីតហេតុ​ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងទ្រមេឃតែម្តង​ ។ 

ក្នុងទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍ខាងលេី ប្រជាពលរដ្ឋជាច្រេីនបាននាំគ្នាទៅជួយទាញអ្នកបើកបរចេញពីរថយន្តបង្ក ហេីយមួយសន្ទុះក្រោយមក​រថយន្តនេះកេីតមានភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ទេីបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍​ តែគួរឲ្យសោកស្ដាយ​បំផុត ព្រោះរថយន្តខាងលេីត្រូវបានអគ្គិភ័យលេបត្របាក់សល់តែគ្រោងឆ្អឹងទៅហេីយ បេីទោះបីពេលនោះរថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកអស់១គ្រឿងរលត់ក៏ដោយ។ចំណែកអ្នកបើកបរដែលរងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕​ 

      

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print