ក្រុមហ៊ុន Twitter ,Facebook នឹងប្រគល់គណនីផ្លូវការប្រធានាធិបតីអាមេរិកទៅឲ្យលោក ចូ បៃឌិន នៅថ្ងៃលោកស្បថចូលកាន់តំណែង

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter និង Facebook កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងប្រគល់គណនីផ្លូវការប្រធានាធិបតីអាមេរិក (@POTUS) ទៅឲ្យលោក ចូ បៃឌិន នៅថ្ងៃលោកស្បថចូលកាន់តំណែង។ ខណៈដែលលោក ដូណាល់ ត្រាំដែលកំពុងកាន់កាប់គណនីក្នុងបណ្ដាញសង្គមទាំងពីរ មិនទាន់មានសញ្ញា ចុះចេញនៅឡើយ។

សូមជម្រាបថា @POTUS ជាគណនីផ្លូវការនៅលើបណ្ដាញសង្គម Facebook និងTwitter របស់ប្រធានាធិបតីអាមេរិក។ គណនីនេះ ខុសពីគណនី @realDonaldTrump ដែលជាគណនីផ្ទាល់ខ្លួនរបស់លោក ត្រាំ លើTwitter និងទំព័រ Donald Trump នៅលើ Facebook ដែលលោក ត្រាំ ប្រើប្រាស់ជាប្រចាំ។ ខណៈលោក ត្រាំ មិនទាន់ប្រកាសចុះចាញ់នោះ ក្រុមហ៊ុនយក្សទាំងពីរអះអាងថា ខ្លួននឹងប្រគល់គណនីផ្លូវការរបស់ប្រធានាធិបតីឲ្យលោក ចូ បៃឌិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១

ទាំង Twitter និង Facebook បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនទាំងពីរនេះ នឹងសហការជាមួយមន្ត្រីអាមេរិកដូចដែលធ្លាប់ធ្វើកាលពីឆ្នាំ២០១៧ បណ្ដាញសង្គម Twitter ប្រាប់ Reuters ថា៖ «យើងកំពុងរៀបចំយ៉ាងសកម្មដើម្បីគាំទ្រការផ្ទេរគណនី Twitter របស់សេតវិមាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ដូចដែលធ្លាប់ធ្វើនៅឆ្នាំ២០១៧ ដំណើរការនេះ ត្រូវធ្វើឡើងដោយមានការសម្របសម្រួលជាមួយបណ្ណសារដ្ឋាន និងកំណត់ត្រាជាតិ» មិនមែនតែគណនីប្រធានាធិបតី Twitter ក៏នឹងផ្ទេរការគ្រប់គ្រងគណនីផ្សេងទៀតដូចជាសេតវិមាន អនុប្រធានាធិបតី ស្រ្តីទីមួយ នៅថ្ងៃសច្ចាប្រណិធាននោះដែរ។

ដោយឡែកបណ្ដាញសង្គមដ៏ធំ Facebook ក៏នឹងចាត់វិធានការដូចគ្នាដែរ។ ក្រុមហ៊ុននេះលើកឡើងថា នៅឆ្នាំ២០១៧ ខ្លួនសហការជាមួយរដ្ឋបាលលោក អូបាម៉ា និងលោក ត្រាំ លើការផ្ទេរគណនី Facebook និង Instagram នៅថ្ងៃទី២០ ខែមករា ហើយរំពឹងថា នឹងបន្តធ្វើបែបនេះនៅពេលនេះទៀត។

គួរបញ្ជាក់ថា ចំពោះសារព័ត៌មានអាមេរិក Politico រាយការណ៍ថា ការផ្ទេរការគ្រប់គ្រងនេះ មិនចាំបាច់បញ្ចូលការចែករំលែកព័ត៌មាននោះឡើយ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print