ពិភពលោកមានអ្នកឆ្លងកូវីដ-១៩ជិត៥៩លាននាក់ ក្រុមប្រទេសG20ជួបប្រជុំស្តីពីការចែកចាយវ៉ាក់សាំង

ចែករំលែក៖

មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ច​រីកចម្រើនទាំង​២០ (G20) ​បានប្រកាសថា នឹងធានាដល់ការចែកចាយវ៉ាក់សាំង​ ថ្នាំ​និងឧបករណ៍ធ្វើតេស្តកូវីដ​-១៩ស្មើភាពគ្នា ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងកើនឡើងជាង​៥៨,៤លាននាក់ហើយ។

នៅក្នុងកំណត់ហេតុប្រទេសG20 ​ បានសន្យាថានិឹងចែកចាយវ៉ាក់សាំង​សមស្របបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានអ្នកស្លាប់ជិត​៩០០០នាក់ ធ្វើឲ្យអ្នកស្លាប់កើនឡើងដល់ទៅ​ជាង​១,៣៨លាននាក់ ​។ ចំណែកអ្នកឆ្លងវិញ មានដល់ទៅជាង​៥៨,៤លាននាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយជាង​៤០,៤លាននាក់ផងដែរ​។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលខ្ពស់បែបនេះ ប្រេសិតពិសេសម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថា រលកទី៣ COVID-19 អាចនឹងផ្ទុះឡើង នៅក្នុងទ្វីបអឺរ៉ុបនៅដើមឆ្នាំ២០២១ខាងមុខនេះ បើសិនជារដ្ឋាភិបាលអឺរ៉ុបទាំងអស់បរាជ័យក្នុងការចាត់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់រលកទី២បានល្អនោះ។
សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្សាយថា ប្រេសិតពិសេសអង្គការ WHO លោក David Nabarro បានគូសបញ្ជាក់ដូច្នេះថា៖ «ពួកគេ(អឺរ៉ុប) បានខកខានក្នុងការចាត់វិធានការចាំបាច់នានាក្នុងអំឡុងរដូវក្ដៅ បន្ទាប់ពីពួកគេអាចគ្រប់គ្រងរលកទីមួយបាន»។ លោក David បន្ថែមទៀតថា ៖ «បច្ចុប្បន្នយើងកំពុងប្រឈមមុខនឹងរលកទី២ ដូច្នេះបើសិនជាពួកគេមិនចាត់វិធានការចាំបាច់ទេ នោះយើងនឹងបានឃើញរលកទី៣ នៅដើមឆ្នាំក្រោយនេះ»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print