អាល្លឺម៉ង់ អាចនឹងបន្តអូសបន្លាយបិទប្រទេស ដល់ថ្ងៃទី២០ ខែធ្នូ ដើម្បីទប់ស្កាត់រលកទី៣ នៃCOVID-19

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទ្វីបអឺរ៉ុបទាំងមូលអាចនឹងប្រឈមមុខ «រលកទី៣» នៃការឆ្លងជំងឺCOVID-19 នៅដើមឆ្នាំ២០២១ខាងមុខនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ដែលមិនទាន់ឃើញធូរស្រាលនៅឡើយនោះ និងដើម្បីបង្កើនការទប់ស្កាត់ COVID-19 អ្នកនយោបាយជាន់ខ្ពស់ជាច្រើនរូប បានអំពាវនាវឲ្យរដ្ឋាភិបាល អូសបន្លាយពេលបិទប្រទេសឲ្យដល់ថ្ងៃទី២០ខែធ្នូ។

ជាក់ស្តែងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមវិធានការបិទទ្វារឡើងវិញ ដើម្បីទប់ស្កាត់រលកទី នៃ COVID-19 ដែលបោកបក់តំបន់អឺរ៉ុបតាំងតែពីថ្ងៃទី០២ ខែវិច្ឆិកា មកម្ល៉េះ ដោយវាមានរយៈពេលកំណត់មួយខែនេះ ប៉ុន្តែដោយសារតែប៉ុន្មានសប្តាហ៍មកនេះ សន្ទុះនៃការឆ្លងហាក់ដូចជាមិនបានថមថយ ទើបក្រុមអ្នកនយោបាយ និងអ្នកជំនាញនានា កំពុងជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ គិតគូរអំពីការអូសបន្លាយថេរវេលាបិទប្រទេស បន្ថែមឲ្យដល់ថ្ងៃទី២០ ខែធ្នូតែម្តង។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៣ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា បើគិតត្រឹមល្ងាចថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា (ពេលវេលានៅអាល្លឺម៉ង់) ប្រទេសធំជាងគេនៅទ្វីបអឺរ៉ុបមួយនេះ មានករណីឆ្លងCOVID-19 សរុបជាង ៩៣២,០០០ករណី ក្នុងនោះស្លាប់ ១៤,៣៤៣នាក់ និងជាសះស្បើយវិញ ៦០៣,៨០០នាក់។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក អូឡាហ្វ ស្កូលស៍ (Olaf Scholz) ទាក់ទិននឹងបញ្ហាខាងលើនេះ បានបង្ហើបឲ្យដឹងថា ប្រទេសអាល្លឺម៉ង់អាចនឹងសម្រេចថា នឹងអូសបន្លាយពេលបិទប្រទេសទៅមុន ឬមួយក៏អត់នោះ បន្ទាប់ពីដំណាច់ខែវិច្ឆិកានេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print