​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ Boutros​ Boutros-Ghali​ ទទួលមរណភាព​

ចែករំលែក៖

​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ Boutros​ Boutros-Ghali​ ដែល​ជា​អ្នកដឹកនាំ​អង្គការសហប្រជាជាតិ​ក្នុង​យុគសម័យ​ដ៏​លំបាកលំបិន​នោះ​ បាន​ទទួលមរណភាព​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ទីក្រុង​កៃ​រ៉ូ​ ប្រទេស​អេ​ហ្ស៊ី​ប​ ក្នុង​អាយុ​៩៣​ឆ្នាំ​ ។​

un-ghali

​អ្នកការទូត​អេ​ហ្ស៊ី​បម​ក​ពី​អាហ្វ្រិក​បាន​ក្លាយជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​១៩៩២​ ។​ ប៉ុន្តែ​លោក​បាន​បញ្ចប់​តំណែង​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​៥​ឆ្នាំ​ ខណៈ​ដែល​អណ​ត្តិ​ទី​ពីរ​របស់​លោក​ត្រូវ​អា​មេ​រិ​កបោះ​ឆ្នោត​ប្រឆាំង​ជំទាស់​ ។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​បាន​ គី​មូ​ន​ បាន​ពិ​ព័រ​ណ៌​នា​ថា​ លោក​ Boutros-Ghali​ ជា​បុរស​រដ្ឋ​ និង​ជា​បញ្ញវន្ត​ខាង​ច្បាប់​អន្តរជាតិ​ ដែល​បាន​នាំ​មក​នូវ​បទ​ពិសោធន៍​យ៉ាង​ធំធេង​ និង​អំណាច​បញ្ញា​ដល់​ការងារ​របស់​ស្ថាប័ន​កំពូល​មួយ​នេះ​ ។​ បេសកកម្ម​របស់​លោក​ Boutros-Ghali​ មិន​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​ មាន​កំហុស​នោះ​ឡើយ​ ។​

​លោក​ Boutros-Ghali​ ជា​អតីត​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អេ​ហ្ស៊ី​ប​ និង​ជា​អ្នកការទូត​ជើង​ចាស់​ដែល​ដឹកនាំ​អង្គការសហប្រជាជាតិ​អំឡុង​ពេល​ដ៏​សែន​លំបាក​ក្នុង​បញ្ហា​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ូ​ម៉ា​លី​ រ្វ៉ា​ន់​ដា​ មជ្ឈិមបូព៌ា​ និង​អតីត​រដ្ឋ​យ៉ូ​ហ្គោ​ស្លា​វី​ ។​

​បន្ទាប់​ពី​មានការ​ប៉ះទង្គិច​ជាមួយ​រដ្ឋបាល​សហរដ្ឋអាមេរិក​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​សម្រេច​បោះ​ឆ្នោត​ជំទាស់​ប្រឆាំង​លោក​ Boutros-Ghali​ និង​បាន​គាំទ្រ​ឲ្យ​លោក​កូ​ហ្វ៊ី​ អាណា​ន​ ឲ្យ​កាន់​តំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក្នុង​ចុងឆ្នាំ​១៩៩៦​ ។​

​ប្រធានាធិបតី​បារាំង​ លោក​ Francois​ Hollande​ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ និង​ការ​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោក​ Boutros-Ghali​ ។​ លោក​ Hollande​ បាន​បញ្ជាក់​ថា​ លោក​ Boutros-Ghali​ ជា​ពលរដ្ឋ​អេ​ហ្ស៊ី​ប​ដ៏​អស្ចារ្យ​ និង​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​របស់​ស្ថាប័ន​អង្គការសហប្រជាជាតិ​ ដែល​បាន​បំពេញភារកិច្ច​ តួនាទី​របស់​ខ្លួន​ដោយ​មិន​ខ្លាច​ នឿយហត់​ដើម្បី​ជ្រោង​ លើក​ស្ទួយ​ដល់​សន្តិភាព​ និង​ការពារ​ជម្លោះ​កុំ​ឲ្យ​កើត​មាន​ទូ​ទាំង​ពិភពលោក​ ។​ សារ​របស់​លោក​ Hollande​ នៅ​ពេល​នេះ​ជា​ការ​បំផុសគំនិត​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​ទិស​ដៅ​ការពារ​ និង​រក្សា​សន្តិភាព​ ខណៈ​ដែល​តំន់​មជ្ឈិមបូព៌ា​ត្រូវ​គេ​មើលឃើញ​ថា​ បាន​និង​កំពុង​កើត​មាន​សោកនាដកម្ម​ថ្មី​មួយ​នោះ​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print