ជនសង្ស័យជំនួញឈីេត្រូវតុលាការចេញដីកាកោះហៅ បន្ទាប់ពីកម្លាំងកុងត្រូលចាប់រថយន្តពណ៌ត្រេអីលេខ ខ.ម ដឹកឈីេប្រណិតរួចដោះលែងទៅវិញភ្លាមៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ជិន ជំនិត អាយុ៣២ឆ្នាំរស់នៅភូមិគល់ទទឹង ឃំុសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានឲ្យអ្នកកាសែត នគរវត្ត ដឹងថារូបគាត់ត្រូវបានតុលាការចេញដីកាកោះ (ជាជនសង្ស័យ)ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់) នៅទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង២ និង៣០នាទីរសៀល ដេីម្បីឆ្លេីយបំភ្លឺ ករណីដឹកជញ្ជូនផលអនុផលព្រៃឈីេដោយគ្មានលិខិអនុញាតិពីរដ្ឋព្រៃឈីេ នៅចំណុចភូមិក្បាលដំរី ឃំុអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៦។

លោក ជិន ជំនិតបន្តថាដីកាកោះ ហៅខាងលេីចេញដោយលោក ឆា ហុង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចេញនៅថ្ងៃទី២៨ខែមករាឆ្នាំ២០១៦ ដោយតម្រូវឲ្យគាត់អញ្ជេីញតាមដីកាកោះនេះ ឲ្យទាន់ពាលវេលាហេីយ បេីមានឯកសារពាក់ព័ន្ធផ្សេងៗយកមកជាមួយផង។ លោកបន្តទៀតថា ករណីពាក់ព័ន្ធនិងដីកាកោះ របស់សាលាដំបូងខេត្តចោទប្រកាន់គាត់ជាប់ពាក់ព័ន្ធនិងជំនួញឈីេខុសច្បាប់ខាងលេីធ្វេីឲ្យគាត់មានការច្រួលច្របល់ក្នុងចិត្ត ព្រោះនរណាក៏មានការន្ធត់ក្នុងចិត្តដែរឲ្យតែតុលាការកោះហៅ ប៉ុន្តែលោកនិងទៅឆ្លេីយបំភ្លឺឲ្យទាន់ពេលវេលា ព្រោះរឿងនេះមិនពិតជាការមួលបង្កាច់ ហេីយកាលនោះសមត្ថកិច្ចចាប់បានទាំងរថយន្តដឹកឈីេទាំងមនុស្ស ហេតុអ្វីដោះលែងងាយៗម្លេះមិុចមិនទុកស្រាវជ្រាវឲ្យច្បាស់លាស់សិនទៅ?

គួរំលឹកថា គេនៅចំាបានកាលពីព្រឹកព្រលឹមស្រាងៗថ្ងៃទី៨ខែធ្នូឆ្នាំ២០១៥កន្លងមកថ្មីៗនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុភូមិក្បាលដំរី ឃំុអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងចម្រុះឈរជេីងនៅចំណុចភូមិក្បាលដំរីនេះ ធ្វេីឲ្យប៉ះទង្គេចផ្លូវចិត្តដល់សំណាក់ប្រជាពលរដ្ឋយ៉ាងក្រាស់ក្រែល រហូតពួកគាត់ដាក់ជាសំណួរសួរថាកុងត្រូលជជុះនេះអ្នកណាអនុញាតិ។ បានចាប់រថយន្តមួយគ្រឿង ពណ៌ត្រេអី ពាក់ស្លាកលេខ ខ.ម ដឹកឈីេអារជ្រុងប្រភេទប្រណិតធ្នង់ និងបានឃាត់ខ្លួនអ្នកបេីកបររួមទាំងព្រូផងដែរ។ ហេីយកាលនោះឈីេនៅលេីរថយន្តបានដឹកចូលអធិការដ្ឋាននគរបាលស្រុកក្រគរ រួចដឹកបន្តមកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ប៉ុន្តែគេឃេីញលោកផ្កាយ១យោធារត់ការដោះលែងមនុស្ស និងរថយន្តទៅវិញភ្លាមៗ។ កាលនោះប្រភពនានាពីសមត្ថកិច្ចប្រាប់ថា ឈីេអារជ្រុងប្រភេទប្រណិតធ្នង់មានចំនួន៤៥ដេីមស្មើនិងជិត៨ម៉ែត្រគូប ឥឡូវឈីេទាំងអស់នោះត្រូវបានគេបញ្ជាក់ថា ដាក់ចូលឃាំងឃេីញតែចំនួន២៥ដេីមប៉ុណ្ណោះ ស្មេីនិងជាង៤ម៉ែត្រគូបនោះទេ ដូច្នេះឈីេបាត់អស់ជិតពាក់កណ្ដាល ទៅណាហេីយ អ្នកណាទទួលខុសត្រូវ?

ករណីនេះសុំឲ្យស្ថាប័នពាក់ព័ន្ធសាកល្បងជួយស្រាវជ្រាវរកការពិតផង៕

IMG-20160217-WA0078

IMG-20160217-WA0075

IMG-20160217-WA0077

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print