ក្រុមសណ្តាប់ធ្នាប់សង្កាត់ស្ទឹងមានជ័យជួយសម្រួលចរាចរណ៍ផ្លូវព្រះមុនីរ៉េតរាល់ព្រឹក

ចែករំលែក៖

ភ្នំពេញ៖ចរាចរណ៍នៅលើកំណាត់ផ្លូវ២១៧ត្រង់មុខរោងចក្រលាយស៊ីម៉ង៍ក្បែរវត្តនន្ន មុនី ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅតែជាចំណុចប្រឈម យ៉ាងខ្លាំងក្នុងការកកស្ទះចរាចរណ៍ ដោយសាររថយន្តលាយស៊ីម៉ង៍ធំៗ និងរថយន្តដឹក គ្រួសខ្សាច់ធំៗចតនៅលើផ្លូវជាច្រើនគ្រឿងរាល់ព្រឹក ហើយការដែលចតរថយន្តធំគ្មាន សណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវធ្វើឲ្យមានលកិ្ខណៈតូចចង្អៀត។

ហេតុដូច្នេះនៅវេលា ម៉ោង៧ព្រឹកឡើងទៅរហូតដល់ម៉ោង១០ព្រឹករាល់ថ្ងៃគឺតែងតែចង្អៀតរំខានដល់អ្នកធ្វើ ដំណើរនាំឲ្យមានការរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរសង្កាត់ខណ្ឌ។ តែទោះបីជាយ៉ាងនេះ ក្តីលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ និងប្រជាការពារសង្កាត់របស់លោកចុះជួយសម្រួលការ ងារចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋនៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ។

លោក សេង​ សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងថា លោក បានដឹកនាំកម្លាំងប្រជាការពារសណ្តាប់ធ្នាប់សង្កាត់ចុះជួយសម្រួលការងារចរាចរណ៍ រាល់ព្រឹក។​ ដោយមើលឃើញថាបងប្អូនប្រជាពលរដ្ឋយើងខ្លះគាត់តែងតែបើកបរម៉ូតូ ជិះបញ្ច្រាសទិសធ្វើឲ្យមានបញ្ហា​ ដោយហេតុនេះហើយទើបលោកដាក់កម្លាំងប្រជាការ ពារសណ្តាប់​ធ្នាប់ជួយរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អប្រសើរ ចៀសវាងកើត មានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

លោកចៅសង្កាត់ដដែលបន្តថា បញ្ហាត្រង់ម្តុំរោងចក្រលាយស៊ីម៉ង៍ពិតជាមាន បញ្ហាមែនរឿងរថយន្តធំៗគាត់ចតពេញលើកំណាត់ផ្លូវធ្វើឲ្យការកកស្ទះចរាចរណ៍យ៉ាង ខ្លាំង​ ហើយជូនកាលក៏ធ្លាប់កើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សរបួស ផងដែរកាលពីកន្លងទៅ។ លោកថាបញ្ហារោងចក្រលាយស៊ីម៉ង៍នេះលោកបានរាយការ ណ៍ទៅសាលាខណ្ឌហើយដែរ ប្រសិនបើគេដូរទីតាំងទៅកន្លែងផ្សេងវាអាចកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវនេះបានច្រើន។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញបញ្ហាកកស្ទះចរាចរណ៍គឺផ្តើមចេញពីកត្តាចំនួន ៣គឺ៖ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវ។ ការបើកបរមិនយោគយល់បើកបរប្រ ជែងគ្នា ការចតយានយន្តគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវ នេះគឺជាកត្តាមនុស្សុ៕

IMG_9648

IMG_9649

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print