រដ្ឋាភិបាលលោកត្រាំ​​ព្យាយាមបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង​រវាងអាមេរិក​និងចិនមិនពេលផ្ទេរអំណាច

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក ទទួលបន្ទុក កិច្ចការចារកិច្ច នៃទីបញ្ជាការ​ប្រចាំឥណ្ឌា-ប៉ាស៊ីហ្វិក​​បានបំពេញទស្សនកិច្ចស្ងាត់ៗទៅកាន់កោះតៃវ៉ាន់ ។​​ ​មន្ត្រីទៅកាន់កោះតៃវ៉ានម៉ានឈ្មោះថា​Michael Studerman​។ ​នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី ២២ខែវិច្ឆិកា មន្ត្រីការបរទេសតៃវ៉ាន់បញ្ជាក់ថា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ប៉ុន្តែមិនបានប្រាប់លម្អិតពាក់ព័ន្ធគោលដៅនៃដំណើរទស្សនកិច្ចនោះឡើយ។
សកម្មភាពខាងលើ​បានបង្ហាញយ៉ាងច្បាស់ពីការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះកោះតៃវ៉ាន ​ ចាប់តាំងពីលោកត្រាំឡើងកាន់អំណាចមកទល់ពេលនេះ​ លោកបានគាំទ្រយ៉ាងខ្លាំងដល់កោះតៃវ៉ាន់ ដោយបានលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារដល់កោះនេះ។
លោកWu Shang-su អ្នកឯកទេស្រាវជ្រាវ មកពីមហាវិទ្យាល័យស្រាវជ្រាវ អន្តរជាRajaratnam នៅសិង្ហបុរី​បានឲ្យដឹងថា «ដំណើរទស្សនកិច្ច ថ្មីបំផុតរបស់​មន្ត្រីជាន់ខ្ពស់អាមេរិក​ ជាការបង្ហាញពីទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតរមួត

​រវាងតៃវ៉ាន់ និងអាមេរិក»។
ចិនបានចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនអាចកាត់ផ្តាច់បានឡើយ ហើយ ទីក្រុងប៉េកាំងបានថ្កោលទោស ដល់ដំណើរទស្សនកិច្ចកិច្ចរបស់អាមេរិក ទៅកាន់ តៃវ៉ាន់ ។ ទីក្រុងប៉េកាំងបានព្រមានថានឹងមានវិធានការតបតវិញ​។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី​២៣ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន​បានបញ្ជាក់ថា ទីក្រុង​ប៉េកាំងនឹងមានវិធានការ​តបតអាមេរិក សមស្របបំផុតទៅតាមស្ថានភាព៕

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print