សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក ទទួលបន្ទុក កិច្ចការចារកិច្ច នៃទីបញ្ជាការប្រចាំឥណ្ឌា-ប៉ាស៊ីហ្វិកបានបំពេញទស្សនកិច្ចស្ងាត់ៗទៅកាន់កោះតៃវ៉ាន់ ។ មន្ត្រីទៅកាន់កោះតៃវ៉ានម៉ានឈ្មោះថាMichael Studerman។ នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី ២២ខែវិច្ឆិកា មន្ត្រីការបរទេសតៃវ៉ាន់បញ្ជាក់ថា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ប៉ុន្តែមិនបានប្រាប់លម្អិតពាក់ព័ន្ធគោលដៅនៃដំណើរទស្សនកិច្ចនោះឡើយ។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ពីការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះកោះតៃវ៉ាន ចាប់តាំងពីលោកត្រាំឡើងកាន់អំណាចមកទល់ពេលនេះ លោកបានគាំទ្រយ៉ាងខ្លាំងដល់កោះតៃវ៉ាន់ ដោយបានលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារដល់កោះនេះ។
លោកWu Shang-su អ្នកឯកទេស្រាវជ្រាវ មកពីមហាវិទ្យាល័យស្រាវជ្រាវ អន្តរជាRajaratnam នៅសិង្ហបុរីបានឲ្យដឹងថា «ដំណើរទស្សនកិច្ច ថ្មីបំផុតរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ជាការបង្ហាញពីទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតរមួត
រវាងតៃវ៉ាន់ និងអាមេរិក»។
ចិនបានចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនអាចកាត់ផ្តាច់បានឡើយ ហើយ ទីក្រុងប៉េកាំងបានថ្កោលទោស ដល់ដំណើរទស្សនកិច្ចកិច្ចរបស់អាមេរិក ទៅកាន់ តៃវ៉ាន់ ។ ទីក្រុងប៉េកាំងបានព្រមានថានឹងមានវិធានការតបតវិញ។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៣ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងមានវិធានការតបតអាមេរិក សមស្របបំផុតទៅតាមស្ថានភាព៕
ដោយ៖ធីរីណា