ភ្នំពេញ៖ លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំ គណៈបញ្ចាការឯកភាពខណ្ឌដូនពេញបង្ក្រាបទីតាំង ហ្គេមបាញ់ត្រីមួយកន្លែងដែលស្ថិតនៅចំនុច ផ្ទះលេខ36c ក្រុម39 ភូមិ3 សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ជាលទ្ធផលដកហូតទូរបាញ់ត្រីចំនួន២ទូរនិងទូរហ្គេបៀរខូចចំនួន១៤ទូរ រួមនិងឃាត់ខ្លួនមនុស្ស៩នាក់។
លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីលោក គួច ចំរើន អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ បានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងហ្គេមសីុសងទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដេីម្បីទប់ស្កាត់បទល្មើស និងភូមិ ឃុំ មានសុវត្តិភាព ទើបលោកដឹកនាំកម្លាំងចុះសើុបអង្កេតដឹងថាមានទូរហ្គេមបាញ់ត្រីជាច្រើនទូរដែលលួចបើកលេងដោយមិនខ្លាចសមត្ថកិច្ច ទើបលោកបានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ខាងលើដោយដកហូតបាន ទូរហ្គេមត្រីចំនួន២ទូរ និងទូរហ្គេបៀរខូចចំនួន១៤ទូរ រួមនិងឃាត់ខ្លួនមនុស្ស៩នាក់ផងដែរ ។
បច្ចុប្បន្នទូហ្គេមបាញ់ត្រីនោះត្រូវបានបញ្ចូនទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ រងចាំធ្វើពិធីវាយកំទ្ទេចតាមក្រោយ រឺឯមនុស្សនិងត្រូវបានបញ្ចូនទៅតុលាចាត់ការតាមនិតីវិធីច្បាប់ ៕




...
ដោយ៖ ស ដារ៉ា