បេក្ខភាពប្រធានាធិបតីចូ បៃឌិនមានបំណងជ្រើសរើសស្ត្រីជិតពាក់កណ្តាលចូលរួមក្នុងរដ្ឋាភិបាលថ្មី។ នៅថ្ងៃទី២២ ខែវិច្ឆិកា លោកបៃឌិន បេក្ខភាពជាប់ឆ្នោតប្រធានាធិបតីថ្មីរបស់អាមេរិកបានប្រកាសថា លោកនឹងជ្រើសរើសស្ត្រីជាច្រើនរូបក្នុងរដ្ឋាភិបាលរបស់លោក។ កន្លងមក លោកបៃឌិនក៏បានជ្រើសរើសលោកស្រី Kamala Harris ធ្វើជាអនុប្រធានាធិបតីផងដែរ។ មិនតែប៉ុណ្ណោះលោកស្រីគឺជាស្ត្រីជនជាតិស្បែកខ្មៅទៀតផង។
លោកបៃឌិន ក៏បានជ្រើសរើសស្ត្រីធ្វើជាទីប្រឹក្សាសេតិវមាន និងអនុប្រធានការិយាល័យរដ្ឋាភិបាលថ្មី ។ តាមតួលេខរបស់ក្រុមផ្ទេរអំណាចរបស់អាមេរិកបានឲ្យដឹងថា មានស្ត្រីដល់ទៅ៥៣ភាគរយស្ថិតនៅក្នុងក្រុមការងារបោះឆ្នោតរបស់លោកបៃឌិន និងលោកស្រីKamala Harris ។
ក្នុងសុន្ទរកថាស្តីពីជ័យជម្នះរបស់ខ្លួនលោកបៃឌិនបញ្ជាក់ថា រដ្ឋាភីបាលរបស់លោក នឹងជ្រើសរើសមន្ត្រីជាច្រើនរូបជាស្ត្រីកាន់តំណែងសំខាន់ៗ ដូចជាក្រុមការងាររៀបចំឃោសនាបោះឆ្នោតរបស់លោកជាដើម។
ជាមួយគ្នានោះមន្ត្រីដែលធ្លាប់បម្រើការនៅក្នុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអូបាម៉ា ក៏ត្រូវជ្រើសរើសឲ្យមកបម្រើការជាថ្មីក្នុងរដ្ឋាភីបាលថ្មីដែរ។ មិនតែប៉ុណ្ណោះមន្ត្រីដែលលោកត្រាំដកតំណែងក៏បានហៅចូលរួមរដ្ឋាភិបាលថ្មីផងដែរ ។ ក្នុងរដ្ឋាភិបាលរបស់លោកត្រាំ មានស្ត្រីតែ២៦ភាគរយប៉ុណ្ណោះក្នុងរដ្ឋាភិបាល៕ ដោយ៖ធីរីណា